PSG ចាញ់ក្រុម Lyon ចុងម៉ោងក្នុងលទ្ធផល ២ទល់នឹង១

ក្រុមកំពូលតារាង Ligue 1 Paris Saint-Germain បានចាញ់ក្រុម Lyon កាលពីល្ងាចថ្ងៃអាទិត្យ ដោយកីឡាករ Dani Alves បានទទួលកាតក្រហមនៅក្នុងការប្រកួត។ សូមបញ្ជាក់ថា កីឡាករ Mbappe បានរងរបួសដោយសារ  Anthony Lopes កំឡុងការប្រគួត។ ប៉ុន្តែគ្រូពេទ្យរបស់ PSG លោក Eric Rolland បានឲ្យដឹងថា របួសរបស់Mbappe មិនធ្ងន់ធ្ងរពេកនោះទេ៕ ប្រភព៖ Marca.cm

Read More

Kepa ទំនងជាមិនអាចផ្លាស់មក Real Madrid ដោយសារបញ្ហា….

ការខិតខំប្រឹងប្រែងរបស់ក្រុម Real Madrid លើអ្នកចាំទីឆ្នើម Kepa Arrizabalaba អាចនឹងត្រូវបរាជ័យដោយសារ Kepa បានរងរបួសជើងនិងបានខកខានការប្រកួតក្នុងក្របខ័ណ្ឌ La Liga កាលពីមុនរបស់ក្រុម Bilbao ។ លោក Jose Ramon de la Morena បានថ្លែងនៅក្នុងកម្មវិធី “El Transistor” របស់គាត់កាលពីយប់ថ្ងៃច័ន្ទថា “នៅម៉ាឌ្រីដពួកគេជឿថាគាត់ប្រហែលជាត្រូវទៅវះកាត់ហើយថាគាត់នឹងចេញទៅក្រៅអស់រយៈពេល ៣ ខែ” ។ កម្មវិធីនេះក៏បានពន្យល់ផងដែរថា ការអត្ថាធិប្បាយរបស់ …

Read More
Spain

FIFA ព្រមានអេស្ប៉ាញអាចត្រូវដកចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨

ការចូលរួមរបស់អេស្ប៉ាញនៅក្នុងការប្រកួត World Cup ឆ្នាំ ២០១៨ នៅក្នុងប្រទេសរុស្ស៊ីអាចស្ថិតក្រោមការគំរាមកំហែង បន្ទាប់ពី FIFA បានព្រមានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ប្រឆាំងនឹងការជ្រៀតជ្រែកនយោបាយ។ FIFA បានព្រមាន RFEF ថាការបន្តការចូលរួមពីរដ្ឋាភិបាលអេស្ប៉ាញនៅក្នុងការបោះឆ្នោតនាពេលខាងមុខសម្រាប់ប្រធានាធិបតីថ្មីរបស់សហព័ន្ធកីឡាបាល់ទាត់អាចបណ្តាលឱ្យពួកគេបាត់បង់កៅអីរបស់ពួកគេនៅការប្រកួតបាល់ទាត់ពិភពលោកនារដូវក្តៅខាងមុខនេះ។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) ត្រូវបានហាមឃាត់ដោយ FIFA ដោយសារតែ “ការជ្រៀតជ្រែកភាគីទីបីដែលមិនត្រឹមត្រូវ” ។ នៅក្រោមសេចក្តីសម្រេចនេះក្រុមជម្រើសជាតិ និងក្លឹបរបស់ PFF ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការប្រកួតអន្តរជាតិរហូតទាល់តែការផ្អាកត្រូវបានបញ្ឈប់៕ ប្រែសម្រួលដោយ៖ វណ្ណា ប្រភព៖ …

Read More
Marcel

ចុម!! Marcelo ទទួលយកការលួចបន្លំពន្ធទឺកប្រាក់ចំនួនកន្លះលាន?

ខ្សែការពារក្លិប Real Madrid កីឡាករ Marcelo បានយល់ព្រមបង់ប្រាក់ចំនួន ៤៩០ ៩១៧​ ៧០ អឺរ៉ូជាប្រាក់ពន្ធទៅឱ្យរតនាគាររបស់អេស្ប៉ាញ។ ព្រះរាជអាជ្ញាសាធារណៈបាននាំយកសំណុំរឿងនេះដោយត្រូវបានគេចោទប្រកាន់ថាបង្កើតរចនាសម្ព័ន្ធសាជីវកម្មមួយដើម្បីលាក់ប្រាក់ចំណូល នៅក្នុង ឆ្នាំ២០១១​​   ២០១២ និង ២០១៣ ។ របាយការណ៍របស់ EFE ថា Marcelo បានឈរនៅតុលាការលំដាប់លេខ ៤​ នៅភាគខាងជើងនៃទីក្រុងម៉ាឌ្រីតសម្រាប់តែ ១០ នាទីខណៈដែលបញ្ហានេះត្រូវបានពិនិត្យឡើងវិញហើយការទទួលខុសត្រូវ ត្រូវបានទទួលស្គាល់។ ខណៈពេលដែលទន្ទឹមនឹងនោះមេធាវីរដ្ឋព្រះរាជអាជ្ញា និងមេធាវីការពារក្តីនឹងរៀបចំលិខិតអនុលោមភាពដែលនឹងត្រូវផ្តល់ទៅចៅក្រមនៅក្នុងការជំនុំជម្រះដែលនឹងផ្តល់សច្ចាប័នលើសំណុំរឿងនាថ្ងៃខាងមុខនេះ៕ ប្រែសម្រួលដោយ៖ …

Read More

Dybala នឹងមកលេងនៅក្លឹប Manchester United ?

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើមម្នាក់នៅអឺរ៉ុប។ Dybala ធ្លាប់ត្រូវបានគេមើលឃើញជាយូរមកហើយថាជាអ្នកស្នងតំណែងរបស់ Lionel Messi នៅក្នុងក្លឹប Barcelona ខណៈពេលដែលក្រុម Manchester United ក៏មានចំណាប់អារម្មណ៍ទៅលើគាត់ដែរ។ ហើយឥឡូវនេះគាត់បានសារភាពថាគាត់អាចចាកចេញពី Juventus នៅរដូវក្តៅខាងមុខនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតបារាំង តារាឆ្នើមរូបនេ បាននិយាយថា “ខ្ញុំមិនដឹងថាខ្ញុំនឹងនៅក្លឹប Juventus ទេហើយខ្ញុំមិនអាចនិយាយថាវាមិនមែនជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅ Turin នោះទេ” ។ កីឡាករមានតម្លៃខ្លួនថ្លៃជាងគេប្រចាំ Manchester United គឺ Pogba បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Romelu …

Read More
Harry Kane Spur

ដំណឹងល្អសម្រាប់អ្នកគាំទ្រ Spur ដោយ Harry Kane ចង់ចូលនិវត្តន៍នៅ Tottenham

ខ្សែប្រយុទ្ធ Spur និងក្រុមជម្រើសជាតិ អង់គ្លេស ចង់ចូលនិវត្តន៍នៅ Spur របស់ប្រទេសអង់គ្លេស។ Kane ត្រូវបានគេរាយការណ៍ថា ជាគោលដៅផ្ទេរដ៏សំខាន់មួយសម្រាប់ក្លឹបធំ ៗ នៅទ្វីបអឺរ៉ុប ប៉ុន្តែកិច្ចសន្យាបច្ចុប្បន្នជាមួយក្លឹប Spurs រហូតដល់ឆ្នាំ 2022។​ Kane បាននិយាយថា “គោលបំណងរបស់ខ្ញុំគឺចង់លេងឱ្យក្លឹប Tottenham តែប៉ុណ្ណោះ” ។ នៅពេលនេះអ្វីៗគ្រប់យ៉ាងសមស្របសម្រាប់ខ្ញុំនៅទីនេះ ហើយខ្ញុំសប្បាយចិត្តយើងមានក្រុមដ៏អស្ចារ្យមួយគ្រូបង្វឹកល្អនិងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈហើយយើងកំពុងតែទទួលបាននូវកីឡដ្ឋានថ្មីផងដែរ»។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះដែលបានមកដល់ក្លិបនេះក្នុងនាមជាកីឡាករវ័យ ១១ ឆ្នាំក្នុងឆ្នាំ ២០០៤ …

Read More
Ramos

Ramos មិនធ្វើការវះកាត់ច្រមុះ ហើយនឹងចូលលេងជាមួយរបាំងបិទមុខ

Zinedine Zidane ត្រូវតែគិតពីបញ្ហាការពាររបស់គាត់នឹងកាន់តែអាក្រក់នៅពេលដែលកីឡាករ Sergio Ramos ត្រូវបានគេបង្ខំឱ្យចាកចេញកំឡុងការប្រកួត Madrid Derby ដោយរងរបួសបាក់ឆ្អឹងច្រមុះ។ ទោះជាយ៉ាងណាខ្សែការពារអេស្ប៉ាញនឹងបោះបង់ការវះកាត់  និងលេងជាមួយនឹងរបាំងការពារច្រមុះ។ ប្រសិនបើរូបគេមិនទទួលរងនូវការប៉ះទង្គិចផ្សេងទៀតទៅកាន់តំបន់ដែលរងផលប៉ះពាល់ Sergio Ramos នឹងអាចចូលលេងទល់ក្រុម Malaga និង Athletic Club។ Ramos បានធ្វើតេស្តសុខភាពបន្ថែមទៀតកាលពីថ្ងៃអាទិត្យនៅឯមន្ទីរពេទ្យ La Moraleja ក្រោយពីរងរបួសដោយសារកីឡាករ Lucas Hernandez មុនពេលចូលតង់ទី ១៕ ប្រភព៖ Marca …

Read More
Buffon

អ៊ីតាលី ឈ្នះពាន World Cup ៤សម័យកាល តែត្រូវបាត់បង់កៅអីទៅWorld Cup ឆ្នាំ ២០១៨

ក្រុមបាល់ទាត់ប្រទេស អ៊ីតាលី បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្តចំនួន ៦ សម័យកាល ហើយអ៊ីតាលីឈ្នះពានបាន ៤ សម័យកាល ប៉ុន្តែ អ៊ីតាលី បានបាត់កៅអីទៅលេងនៅ World Cup នៅប្រទេស រុស្ស៊ី​លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសរយៈពេល ៦០ ឆ្នាំចុងក្រោយ។ ការបាត់កៅអីទៅលេងនៅ World Cup​  ឆ្នាំ២០១៨ របស់អ៊ីតាលី គឺក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ ស៊ុយអែតដោយលទ្ធផលបានត្រឹមស្មើគ្នា ០ ទល់ ០ នៅក្នុងទឹកដីអ៊ីតាលី។ ការទទួលបានលទ្ធផលត្រឹមស្មើនេះ ធ្វើឲ្យប្រទេស …

Read More
Ronaldo

Benzema៖ Ronaldo មានចិត្តអាត្មានិយមជាងខ្ញុំ ប៉ុន្តែវាជាធម្មតាទៅហើយ

ខ្សែប្រយុទ្ធរបស់ក្រុមស្ដេចសReal Madrid កីឡាករ Benzema បាននិយាយប្រាប់ លោក Canal និង លោក Fancia អំពីបញ្ហារបស់ខ្លួននៅក្នុងពិធីបោះឆ្នោត Gala និងទំនាក់ទំនងរបស់ខ្លួនជាមួយ Ronaldo រួមទាំងរឿងដ៍ទៃទៀត។ Benzema​​ បាននិយាយថា “​Ronaldo មានភាពអត្មានិយមជាងខ្ញុំ ប៉ុន្តែវាជាធម្មតាទៅហើយ។ វាមិនបានរំខានអារម្មណ៍ខ្ញុំនោះទេ ហើយវាក៍ល្អសម្រាប់ក្រុមផងដែរ។ គ្រប់គ្នាចូលចិត្តលេងជាមួយគាត់”៕ ប្រែសម្រួលដោយ៖ សែម វណ្ណា ប្រភព៖ Marca.com

Read More

Naymar សោកស្ដាយផ្ទេរមកកាន់ PSG

ជីវិតរស់នៅទីក្រុងប៉ារីសមិនមែនដូចអ្វីដែលតារាបាល់ទាត់ Neymar បានរំពឹង ហើយរូបគេមានការសោកស្ដាយដែលផ្ទេរមកកាន់ PSG។ អ្នកកាសែតជនជាតិប្រេស៊ីល លោក Bechler បានឲ្យដឹងថា កីឡាវ័យ២៥ឆ្នាំរូបនេះកំពុងព្យាយាមយកឈ្នះចិត្តកីឡាករដ៍ទៃទៀតនៅបន្ទប់ផ្លាស់សម្លៀកបំពាក់។ លោក Bechler បាននិយាយថា មានកីឡាករល្បីជាច្រើន ដូចជា Cavani និង Di Maria បានមើលឃើញអំពីអត្តចរិកចម្លែករបស់ Neymar នៅខែដំបូង។ ទំនាក់ទំនងរបស់កីឡាករ Neymar ជាមួយគ្រូបង្វឹកមិនសូវជារលូនប៉ុន្មានទេ នេះបើតាមការលើកឡើងរបស់លោក Bechler ៕ ប្រែសម្រួលដោយ៖ វណ្ណា

Read More