ការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនចម្រុះជនជាតិដើម្បីសន្តិភាពសង្គម

នៅក្នុងសង្គមនាពេលបច្ចុប្បន្ន ការរស់នៅរបស់ជាតិសាសន៍នីមួយៗ រមែងតែងចង់បាននូវសេចក្តីក្នុងជីវិតរបស់ពួកគេ។ ជារឿងមួយពិបាក នៅពេលដែលជាតិសាសន៍ទាំងអស់រើសអើងទៅលើវប្បធម៍របស់ពួកគេ ដែលជាហេតុមិនអាចផ្លាស់ប្តូរបានឡើយនៅក្នុងសង្គម។ យ៉ាងណាមិញ ការផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានរបស់មនុស្សគឺអាស្រ័យលើការគិត ការសិក្សាស្វែងយល់ពីវប្បធម៍របស់ជនជាតិនានាឱ្យបានច្បាស់។ ហេតុដូច្នេះហើយ យើងក៏បានមើលឃើញយុវជនជាច្រើនដែលមានជាតិសាសន៍ផ្សេងគ្នា និងគោរពវប្បធម៍ផ្សេងគ្នា តែងតែបង្កើតនូវសន្តិភាពជាមួយគ្នាដោយស្នាមញញឹម ផ្លាស់ប្តូរផ្នត់គំនិតចំពោះគ្នា នៅពេលដែលបានសិក្សាស្វែងយល់ពីការរស់នៅ ការគោរព សាសនា ប្រពៃណីទំនាមទំលាប់របស់ពួកគេ។ យ៉ាងណា ជាប្រធានគម្រោងការចូលរួមរបស់យុវជនក្នុងការងារសង្គមក្នុងការកសាងសន្តិភាព និងការផ្សះផ្សារ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។ លោក ឈាង រិទ្ធី…

View More ការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនចម្រុះជនជាតិដើម្បីសន្តិភាពសង្គម

ជីវិតនិស្សិតក្រោយបញ្ចប់មហាវិទ្យាល័យ

រូបភាពពីហ្វេកប៊ុករបស់កញ្ញា រឿន សុធារី នៅក្នុងជីវិតជានិស្សិតនៅមហាវិទ្យាល័យ តែងនឹងទទួលបាននូវចំណេះដឹងជាច្រើនពីការសិក្សាទៅលើជំនាញរបស់ខ្លួន។ នៅកំឡុងពេលសិក្សាថ្នាក់សាកលវិទ្យាវិទ្យាល័យ គឺជាពេលដែលនិស្សិតក្រេបជញ្ជក់យកចំណេះដឹង និងចំណេះធ្វើ។ និស្សិតជា ធនធានមួយដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ ដោយពួកគេជាបុគ្គលដែលកំពុងទទួលបានការរៀនសូត្រខ្ពស់នៅថ្នាក់ឧត្តមសិក្សាដើម្បីចាប់យកជំនាញមួយយ៉ាងច្បាស់លាស់ក្នុងការបម្រើដល់សង្គមជាតិឱ្យមានការរីកចម្រើន។ យើងមើលឃើញថា និស្សិតមិនតិចនោះទេ ដែលមានគោលបំណងខ្ពស់សម្រាប់អនាគតរបស់ពួកគេ ព្រោះអំឡុងពេលសិក្សានៅមហាវិទ្យាវិទ្យាល័យ តែងមានក្តីសុបិន្តផ្ទាល់ខ្លួនក្រោយពេលបញ្ចប់មហាវិទ្យាល័យ។ ក្តីរំពឹងទុករបស់និស្សិតគ្រប់រូបនៅពេលបញ្ចប់មហាវិទ្យាល័យមិនខុសគ្នានោះទេ គឺចង់បានការងារធ្វើល្អសមរម្យ ឬក៏រៀនបន្តជាដើម។ ជាក់ស្តែង ការសិក្សានៅមហាវិទ្យាល័យ រមែងទាមទារពីនិស្សិតនូវការពឹងផ្អែកដោយខ្លួនឯងជាងគ្រូបង្រៀនក្នុងថ្នាក់។ វាជារឿងពិបាកច្រើនសម្រាប់និស្សិតក្នុងកំឡុងពេលសិក្សាថ្នាក់ឧត្តមសិក្សា។ យ៉ាងណា ជីវិតនិស្សិតក៏មានការផ្លាស់ប្តូរពីមួយកម្រិតទៅមួយកម្រិត។…

View More ជីវិតនិស្សិតក្រោយបញ្ចប់មហាវិទ្យាល័យ

ពិធីបុណ្យមាឃបូជាដែលប្រារព្ធនៅកម្ពុជា

ពិធីបុណ្យមាឃបូជា ជា​ពិធីបុណ្យ​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បុណ្យ​ជាតិ​ដទៃ​ទៀត ដែល​ពុទ្ធសាសនិកតែងតែគោរពបូជាមិនដែលអាក់ខានឡើយ។បុណ្យមាឃបូជាត្រូវបានប្រារព្ធឡើងនៅតាមវត្តអារាម ដោយពុទ្ធបរិស័ទ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដើម្បី​រំលឹក​ដល់​ព្រះ​សម្ពុទ្ធ​ទ្រង់​ដាក់អាយុសង្ខារនិងជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា១៥កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គក្នុងរយៈពេលខែគត់។ប្រទេសកម្ពុជាបានទទួលយកព្រះសាសនាជាសាសនារបស់រដ្ឋហើយបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធបរិស័ទតែងតែប្រារព្ធពិធីបុណ្យមាឃបូជានេះជារៀងរាល់ឆ្នាំ។ពិធីបុណ្យនេះក៏ជាទំនៀមទំលាប់មួយដែលជនខ្មែរបុ្រសស្រីគោរពប្រតិបត្តិតាំងពីសម័យកាលមុនរហូតមកដល់ពេលបច្ចុប្បន្ន។ យោងតាមសៀភៅព្រះរាជពិធីទ្វារទសមាសភាគ២បានកត់ត្រាអំពីប្រវត្តិនៃពិធីបុណ្យមាឃបូជានេះឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជាបានចាប់ផ្តើមធ្វើពិធីបុណ្យពិសាខបូជានៅក្នុងរាជព្រះបាទហរិរក្សរាមាឥសារាធិបតីព្រះបាទអង្គដួងដែលគង់នៅក្រុងឧដុង្គមានជ័យក្នុងពុទ្ធសករាជ២៣៩៧និងគ្រិស្គសករាជឆ្នាំ១៩៨៥។បើតាមសេចក្តីនេះគេអាចសន្និដ្ឋានបានថាពិធីបុណ្យមាឃបូជាក៏ប្រហែលត្រូវបានគេប្រារព្ធឡើងនៅក្នុងពុទ្ធសករាជជាមួយគ្នានេះផងដែរពីព្រោះពិធីបុណ្យនេះជាពិធីបុណ្យធំទី២បន្ទាប់ពីពិធីបុណ្យពិសាខបូជា។ ព្រះពិក្ខុពុទ្ធ័ងកុលវ៉ង់សុភស្តសាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជមានសង្ឃដីការថាពិធីបុណ្យមាឃបូជាចាប់ផ្តើមធ្វើតាំងពីព្រះពុទ្ធសាសនាផ្សាយចូលមកកម្ពុជាដំបូង ប៉ុន្តែមើលឃើញនៅក្នុងសម័យព្រះបាទអង្គដួងបានព្រះអង្គទ្រង់បានបញ្ញត្តិឲ្យគ្រប់វត្តអារាមនៅកម្ពុជាប្រារព្ធពិធីបុណ្យមាឃបូជា និងពិសាខបូជាដោយឯកភាពគ្នាជាផ្លូវការ។ ព្រះអង្គសង្ឃដីការបន្ថែមថា ពុទ្ធបរិស័ទខ្មែរ ប្រារព្ធធើ្វពិធីបុណ្យនេះ គឺមានរយៈពេលមួយយប់មួយថ្ងៃគឺថ្ងៃ១៥កើតពេញបូរមីណ៍ប្រារព្ធធ្វើ និងថ្ងៃមួយរោជ ពេលព្រឹករៀបចំប្រគេនយាគូព្រះសង្ឃ និងពេលថ្ងៃត្រង់ពុទ្ធ​បរិស័ទរៀបចំចង្ហាន់បិណ្ឌបាតប្រគេនព្រះសង្ឃ​។ ក្រៅពីការរៀបចំយាគូ អាហារបិណ្ឌបាតប្រគេនព្រះសង្ឃ គឺពុទ្ធបរិស័ទចូលរួមក្នុងកម្មវិធីនេះក្នុងថ្ងៃទី២ជាច្រើនទៀត ដើម្បីឆ្លងជាកិច្ចបង្ហើយបុណ្យមាឃបូជា។ លោកតា មិន ម៉េន វ័យ៧១ឆ្នាំចាស់ព្រឹទ្ធាចារ្យ រស់នៅក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា…

View More ពិធីបុណ្យមាឃបូជាដែលប្រារព្ធនៅកម្ពុជា

បញ្ហាប្រឈមពេលនិស្សិត មកបន្តការសិក្សានៅទីក្រុងភ្នំពេញ

យើងសង្កេតឃើញថា ទីក្រុងភ្នំពេញគឺជាបណ្តុំនៃសេដ្ឋកិច្ច ជំនួញ និងជាថ្នាលបណ្តុះបណ្តាល ដែលសំបូរទៅដោយសាកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំជាច្រើនបើប្រៀបធៀបជាមួយបណ្តាខេត្ត និងទីក្រុងនានា។ ដោយសារកត្តានេះហើយ ទីក្រុងភ្នំពេញបានទាក់ទាញ និងដង្គួចហួចហៅសិស្សានុសិស្សនៅតាមបណ្តាខេត្តដែលបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាមកបន្តការសិក្សានៅសាកលវិទ្យាល័យជារៀងរាល់ឆ្នាំ។ មុននឹងធ្វើការសម្រេចចិត្តមកបន្តការសិក្សានៅមហាវិទ្យាល័យ និស្សិតក្រីក្រ ឬមានជីវភាពខ្វះខាតដែលបាន ឬក៏មិនទទួលបានអាហារូបករណ៏តែងតែគិតពីជីវភាពថាតើគ្រួសាររបស់ពួកគេបានមានលទ្ធភាពក្នុងការជ្រុំជ្រែងលើការសិក្សារបស់ពួកគេបានអត់។ ប្រសិនបើអត់ តើពួកគេនឹងប្រឈមនឹងការលំបាកអ្វីខ្លះ? និស្សិតឆ្នាំទី២ វ័យ២២ឆ្នាំ​ កញ្ញា ញឹក សំអូន មកពីខេត្តកំពង់ស្ពឺបានបង្ហាញពីការលំបាករបស់នាង‍ពេលមកបន្តការសិក្សានៅមហាវិទ្យាល័យថា៖ «ខ្លួនបានជួបការលំបាក ដោយសារ គ្រួសារមិនមានលុយអោយរៀនបន្តទៀត។…

View More បញ្ហាប្រឈមពេលនិស្សិត មកបន្តការសិក្សានៅទីក្រុងភ្នំពេញ

ការចាប់យកឪកាសការងាររបស់យុវជនពេលបច្ចុប្បន្ន

ប្រទេសដែលមានការរីកចម្រើនសេដ្ឋកិច្ច គឺជាប្រទេសដែលសម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើន ដើម្បីប្រគួតប្រជែងជាមួយប្រទេសដ៏ទៃ។ យើងមើលឃើញថា សក្តានុពលដែលអាចជួយឲ្យសង្គមជាតិមានរីកចម្រើនទៅមុខបាននោះ គឺយុវជន ដែលជាសរសរទ្រូងមួយដ៏រឹងមាំ ដែលបានពីការផលិតធនធានចំណេះដឹង។ លោក​ ជាង សុខា នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ធនធានយុវជន បានឲ្យដឹងថា  យុវជនម្នាក់ៗ ត្រូវមានជំនាញអោយពិតប្រាកដ កាលណាមានជំនាញហើយ ពិតជាងាយស្រួលរកការងារ បើទោះជាទីផ្សារចង្អៀតក៏ដោយ ព្រោះការទទួលបានការងារមិនមែនជារឿងចៃដន្យនោះទេ គឺត្រូវតែមានការប្រកួតប្រជែងសមត្ថភាព ដែលយុវជនមាន។ ជានាយកប្រតិបត្តនៃអង្គការសង្គមស៊ីវិលរូបនេះ បន្ថែមថា ជំនាញដែលយុវជនគួរមានគឺ…

View More ការចាប់យកឪកាសការងាររបស់យុវជនពេលបច្ចុប្បន្ន

ការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមការងារនាពេលបច្ចុប្បន្ន

ស្រ្តីត្រូវបានគេចាត់ទុកថា ជាមាតាពិភពលោក ដែលគេបានប្រើប្រាស់ពាក្យមួយថា« មេ» បើយើងមើលទៅលើ ពាក្យនេះត្រូវបានគេប្រើប្រាស់នៅក្នុងឋានៈជាអ្នកដឹកនាំនៅក្នុងសង្គម ដូចជា មេភូមិ មេឃុំ មេក្រុម ឬមេកន្ទា្រញជាដើម។ ពីសម័យកាលមួយទៅសម័យកាលមួយ បរិបទសង្គមផ្លាស់ប្តូរជាបន្តបន្ទាប់។ នៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្នក៏ដូចគ្នាដែរ យើងងាកមកមើលស្រ្តីខ្មែរ ការរស់នៅស្ថិតក្នុងបរិបទប្រពៃណី ដែលកូនមានប្រយោគពាក្យមួយឃ្លាៗអំពីស្រ្តីខ្មែរថា« នំមិនធំជាងនៀល» «ស្រ្តីវិលចង្រានមិនជុំ» « មានកូនស្រីមួយ ដូចមានបង្គន់នៅមុខផ្ទះ» ហើយមានទស្សនៈជាច្រើនទៀតថា «កូនស្រីមិនបាច់រៀនច្រើន ឬខ្ពស់ពេកនោះទេ…

View More ការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមការងារនាពេលបច្ចុប្បន្ន
ការអាន

សៀវភៅជាឃ្លាំងគំនិត ការគិតជាឃ្លាំងចំណេះដឹង

ការអាន​សៀវភៅ​អាច​ផ្លាស់ប្តូរ​ឧបនិស្ស័យ​របស់​មនុស្ស ផ្លាស់ប្តូរ​ការគិត អភិវឌ្ឍន៍​គំនិត បង្កើន​ការចងចាំ និង បង្កើន​ការយល់ដឹងដល់មនុស្សុ។ ​យើងដឹងហើយថា​ការអាន​សៀវភៅ ​ជា​វិធី​មួយ​ដែល​ជួយ​អោយ​ពួកគេ​យល់ដឹង​កាន់តែច្រើន មានគំនិត​កាន់តែ​ទូលាយ គិត​បាន​លឿន មាន​ភាពឈ្លាសវៃ យល់ដឹង​អំពី​មជ្ឈដ្ឋាន​សិក្សា ការងារ ការស្រាវជ្រាវ ប្រវត្តិសាស្ត្រ របៀបរបប​សង្គម ការកម្សាន្ត​អារម្មណ៍​នានា និង អាច​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែលជាមាគា៍នាំមនុស្សទៅរកសេចក្តីសុខ និងភាពជោគជ័យ​។ ចំណេះ​ដឹង​កើត​ចេញ​អំពី​ការ​អាន អាចជួយដោះស្រាយបញ្ហាជាច្រើនដល់មនុស្សហើយ ការអាន​គឺជា​សកម្មភាព​ស្វែងយល់​ពី​សារសំខាន់​ណាមួយ ដែល​អ្នកនិពន្ធ​បង្កប់​នៅក្នុង​សៀវភៅ…

View More សៀវភៅជាឃ្លាំងគំនិត ការគិតជាឃ្លាំងចំណេះដឹង

យុវជនចម្រុះជាតិសាសន៍ចូលរួមនៅក្នុងដំណើរកសាងសន្តិភាពអន្តរជាតិពន្ធុ

គ្រប់ជាតិសាសន៍ទាំងអស់នៅលើសាកលលោក មានជាតិសាសន៍ និងសាសនាជាច្រើន ដែលបានរស់នៅជាមួយគ្នា។ ការទទួលបានសន្តិភាពរវាងជនជាតិផ្សេងគ្នា មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ពិភពលោក។ ដោយមើលឃើញនូវទំនាស់ជនជាតិសាសនាដែលអាចបង្ករឲ្យមានភាពអសន្តិភាពទាំងផ្លូវចិត្ត និងផ្លូវកាយរបស់ជនជាតិនីមួយៗ។ ដូច្នេះ តើអ្វីដែលអាចជួយឲ្យភាពមិនយល់ពីជាតិសាសន៍ កាន់តែប្រសើរឡើងបាន? នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន មានអង្គការសង្គមស៊ីវិលជាច្រើនត្រូវបានបង្កើតឡើង ដែលធ្វើការងារទៅលើសន្តិភាពជាតិសាសន៍នេះ។ ម្យ៉ាងវិញ នៅក្នុងអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនដែលដែលហៅកាត់ថា (YRDP) ដោយផ្តោតទៅលើយុវជនឲ្យចូលរួមនៅក្នុងការងារសង្គម។ អង្គការនេះ បានបង្កើតគម្រោងសកម្មភាពមួយសម្រាប់យុវជន ឈ្មោះថា « ដំណើរ…

View More យុវជនចម្រុះជាតិសាសន៍ចូលរួមនៅក្នុងដំណើរកសាងសន្តិភាពអន្តរជាតិពន្ធុ

បិតស្រា ១៥ ឆ្នាំ ដើម្បីផ្គត់ផ្គង់គ្រួសារ និងកូនរៀននៅមហាវិទ្យាល័យ

(កំពង់ស្ពឺ)៖ ដៃកំពុងកាន់ឈើវែងមួយកូរវិចៗ និង​សាយភាយក្លិនមកខាងក្រៅ បើយើងឈានជើងចូលទៅខាងក្នុងបន្តិច យើងឃើញស្រ្តីម្នាក់កំពុងតែកូបាយស្រាដែលកំពុងដាំនៅលើចង្ក្រានឡមួយដែលមានអណ្ដាតភ្លើងឆេះសន្ធោចេញមកក្រៅ។ ក្លិនស្រាសបានសាយភាយមកខាងក្រៅរោងផលិតស្រា អមជាមួយសម្លេងសត្វជ្រូក និងកូនមាន់យំ ជីបៗ ដែលគាត់ចិញ្ចឹមនៅទីនោះ។ ស្ដាប់សម្លេងជ្រូកយំអ៊ួកៗ បណ្ដើរ កូរបាយស្រាបណ្ដើរធ្វើឲ្យស្រ្តីវ័យជិតពាក់កណ្ដាលរូបនេះមិនមានភាពធុញទ្រាន់នោះទេ។ អ្នកស្រី ភេម ជាស្រ្តីដែលរកស៊ីបិតស្រាអស់រយៈពេលប្រមាណជាង​ ១៥ឆ្នាំមកហើយ។ របរបិតស្រាមួយនេះ អាចធ្វើឲ្យអ្នកស្រីដោះស្រាយការចំណាយប្រចាំថ្ងៃបានយ៉ាងរលូន បើទោះបីជារបរមួយនេះ​ មិនអាចរកលុយបានជាដុំកំភួនអ្វីក៍ដោយ។ មកទល់ហ្នឹងសព្វថ្ងៃ អ្នកស្រីនៅតែបន្តបិតស្រាជាប្រចាំថ្ងៃតែម្ដង ព្រោះថា របរនេះជាជំនាញមួយដែលអ្នកស្រី…

View More បិតស្រា ១៥ ឆ្នាំ ដើម្បីផ្គត់ផ្គង់គ្រួសារ និងកូនរៀននៅមហាវិទ្យាល័យ