អគ្គនាយកដ្ឋានពន្ធដារ ធ្វើសេចក្ដីជូនដំណឹងក្រើនរំលឹកលើការបង់ពន្ធអចលទ្រព្យ នៅឆ្នាំ២០១៨

0
15

អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីជូនដំណឹងដោយសង្កត់ធ្ងន់ថា « រហូតមកដល់ពេលនេះអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលទ្រព្យមួយចំនួន មិនទាន់បំពេញភារកិច្ច ប្រកាសបង់ពន្ធនេះនៅឡើយ។ ដើម្បីជំរុញការបង់ពន្ធលើអចលទ្រព្យ សម្រាប់ឆ្នាំ២០១៨នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងជៀសវាងបានការកកស្ទះ ការជ្រៀតគ្នាមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំមានបាតុភាពអសកម្ម ដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹក ដល់ម្ចាស់អចលទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញភារកិច្ចបង់ពន្ធ មេត្ដារួសរាស់មកប្រកាសបង់ពន្ធ ឲ្យបានទាត់ពេលវេលានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨»

ពន្ធដារបានបញ្ជាក់ទៀតថា ចំពោះការខកខានដាក់លិខិតទាន់ពេលវេលា ដែលបានកំណត់ម្ចាស់អចលទ្រព្យ នឹងត្រូវរងទោសទាត់ជាធរមាន៕

សូមរំលឹកថា យោងតាមអនុលោម ប្រកាសលេខ ៤៩៣ សហវ. ប្រក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ ការបង់ពន្ធលើអចលនទ្រព្យឆ្នាំ២០១៨នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ។ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់អចលនទ្រព្យទាំងអស់ពិតជានឹងយកចិត្តទុកដាក់ និងអញ្ជើញមកបំពេញកាតព្វកិច្ចសារពើពន្ធឱ្យទាន់ពេលវេលាកំណត់ខាងលើ ជាពុំខាន។


ដោយ៖ ខ្លាំងៗ