គួរឱ្យភ្ញាក់ផ្អើល ព្រះអគ្គីបានលេបត្របាក់យកសារមន្ទីរជាតិប្រេស៊ីល ដែលមានអាយុកាលជាង២០០ឆ្នាំមកហើយ

0
3

ហេតុការណ៍មួយគួរឱ្យសោកស្តាយចំពោះប្រទេសប្រេស៊ីល ត្រូវបានគេអគ្គីភ័យឆាបឆេះសារមន្ទីរជាតិរបស់ខ្លួននៅក្នុងទីក្រុង Rio de Janeiro ដែលមានអាយុកាលជាង២០០ឆ្នាំមកហើយ កាលពីថ្ងៃអាទិត្យ វេលាម៉ោងនៅក្នុងប្រទេសប្រេស៊ីល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ប្រេស៊ីលថា ហេតុការណ៍នេះត្រូវបានគេជឿថា បានឆាប់ឆេះដ៏សន្ធោរសន្ធៅ រាលដាលពាសពេញអាគារ បន្ទាប់ពីអាគារទាំងនោះបានបិទមួយរយៈ។

គួរបញ្ជាក់ថា នៅក្នុងសារមន្ទីរដ៏ចំណាស់ជាងគេនៅក្នុងប្រទេសប្រេស៊ីលនេះ មានវត្ថុបុរាណជាង២០លាន ដែលរក្សាទុក និងអាយុកាលជាង២០០ឆ្នាំហើយ ដោយវាត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨១៨មកម្លេះ៕

ដោយ៖ ខ្លាំងៗ