ប្រាសាទអង្គរវត្តលក់សំបុត្របានជាង ៧៨ លានដុល្លារក្នុងរយ:ពេល៨ខែ

0
8

អង្គរវត្តទទួលបានប្រាក់ចំណូល ៧៨ ៧៧៨ ២០៨ ដុល្លារពីការលក់សំបុត្រ ក្នុងរយ:ពេល៨ខែក្នុងឆ្នាំ២០១៨នេះ ដោយមានកំណើនចំនួន១៣,៧៩ ភាគរយ ធៀបនឹងឆ្នាំ២០១៧ នេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានជាតិ។

ទិន្នន័យនេះ ត្រូវបានចេញផ្សាយដោយ Angkor Enterprise ដែលជាស្ថានប័នទទួលបន្ទុកគ្រប់គ្រងប្រាក់ចំណូលពីតំបន់អង្គរ។ សំបុត្រចូលទស្សនាចំនួន ១ ៧៤៤ ៧០៤ បានលក់ឲ្យជនបរទេសជាមួយនឹងកំណើន ៨,៤៩%ផងដែរ។

យ៉ាងណាម៉ិញ ចំណូលនៃការលក់សំបុត្រអង្គរវត្តចំនួន ៣ ៤៨៩ ៤០៨ ដុល្លារ ត្រូវបានផ្ដល់ជូនមន្ទីពេទ្យគន្ធបុផា។

សូមបញ្ជាក់ផងដែរថា កាលពីខែសីហានេះ សំបុត្រជាង ២០ម៉ឺន បានលក់ឲ្យភ្ញៀវបរទេស មានតម្លៃជាង ១១ ម៉ឺនដុល្លារ៕