ព្យុះចេប៊ី (Jebi) កំពុងវាយលុកយ៉ាងខ្លាំងក្លាក្នុងរយ:ពេល២៥ឆ្នាំចុងក្រោយនេះ

ប្រទេសជប៉ុនត្រូវបានវាយប្រហារដោយព្យុះទីហ្វុងដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ដែលបណ្តាលឱ្យស្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់និងរបួស ២០០ នាក់។  នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន BBC កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ព្យុះឈ្មោះ Jebi បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងលិច និងមានខ្យល់កន្ត្រាក់ខ្លាំងរហូតដល់ ១៧២ គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅឈូងសមុទ្រអូសាកា(Osaka) បានបង្ករឲ្យឡានដឹកប្រេងមួយធ្លាក់ចូលទៅក្នុងស្ពាន ហើយនៅតំបន់នៃទីក្រុងក្យូតូ ដំបូលស្ថានីយ៍រថភ្លើងបានធ្លាក់ចុះ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសាធារណ:ជាច្រើន។

 

ក្រុមមន្រ្តី បានបញ្ជាឱ្យមនុស្សជាងមួយលាននាក់នៅតំបន់ដែលរងផលប៉ះពាល់ដើម្បីជម្លៀសផ្ទះរបស់ពួកគេ ខណ:ពេលមានការព្រមានពីរលកទឹកជំនន់ខ្ពស់ និងការរអិលបាក់ដីជាច្រើនកន្លែង។

សូមបញ្ជាក់ផងដែរថា ព្យុះនេះបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ឲ្យគ្មានភ្លើងប្រើ ហើយអាជ្ញាធរ​បាន​ជម្រុញឱ្យប្រជាជនផ្លាស់ទីទៅសុវត្ថិភាព៕

ដោយ៖ ខ្លាំងៗ