អាហារូបករណ៍ជាង១,៦ ម៉ឺនកន្លែង កំពុងរង់ចាំសិស្សបាក់ឌុប និងនិស្សិតទូទៅ

0
4

១.ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:បានប្រកាសផ្ដល់អាហាររូបករណ៍ចំនួន១៣,៧៨៧ កន្លែង​។ក្រសួងមានផ្ដល់អាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អនុបណ្ឌិត បរិញ្ញាបត្រ និងបរិញ្ញាបត្ររងជូនដល់សិស្សានុសិស្សទាំងអស់មានបំណងចង់រៀន ទៅលើមុខជំនាញផ្សេងៗដែលទីផ្សារការងារកំពុងតម្រូវក្នុងពេលបច្ចុប្បន្ន និងអនាគត។

២.សាកលវិទ្យាល័យកម្ពុជា (UC)

សាកលវិទ្យាល័យកម្ពុជា ផ្ដល់អាហារូបករណ៍ចំនួន ៣,០៥០ កន្លែងដល់សិស្សានុសិស្សដែលទើបតែបញ្ចប់បាក់ឌុប និងសិស្សនិស្សិតដែលចប់គ្រប់ឆ្នាំសិក្សាកន្លងមក។ អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់និស្សិតដែលចង់សិក្សាគ្រប់ជំនាញ លើកលែងតែជំនាញទាក់ទងវិស័យសុខាភិបាល និងសំណង់ តែប៉ុណ្ណោះ។

ដើម្បីទទួលបានអាហារូបករណ៍នេះ សិស្សនិស្សិតទៅទិញពាក្យ និងដាក់ពាក្យប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យកម្ពុជា មានទីតាំងនៅផ្លូវណតប្រីជ ជាប់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។

៣. វិទ្យាស្ថានជាតិ NIPTICT

វិទ្យាស្ថានជាតិ NIPTICT ផ្ដល់អាហារូបករណ៍ចំនួន ៦០ កន្លែងសម្រាប់ការសិក្សាលើជំនាញ ទូរគមនាគមន៍ ពាណិជ្ជកម្មអេឡិកត្រូនិច និងវិស្វករកុំព្យូទ័រ។

វិទ្យាស្ថានជាតិ នឹងទទួលពាក្យចុះឈ្មោះប្រឡង ចូលរៀនចាប់ពីថ្ងៃទី៣ កញ្ញា ដល់ថ្ងៃទី២៧ តុលា ២០១៨៕