គ្រោះរញ្ជួយដី​កម្រិតធ្ងន់នៅកោះហុកកៃដូ ឆក់យកជីវិតជនជាតិជប៉ុន០៩នាក់ និង៣០០នាក់របួស

0
0

យោងតាមការសេញ​ផ្សាយ​របស់ទីភ្នាក់​ងារ​ព័ត៌​​មាន​​ចិន ស៊ីនហួរ នៅយប់ថ្ងៃ​ព្រហស្បតិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា មនុស្ស០៩នាក់ ត្រូវអាជ្ញាធរបញ្ជាក់ថា បានបាត់បង់ជីវិត និង៣០០នាក់បានរងរបួស ក្រោយពីគ្រោះរញ្ជួយដី​កម្រិត​៦.៧​រ៉ិច​ទ័រ ដែលបានវាយប្រហារមក​​លើកោះ​ហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ​

តាមការផ្តល់ព័ត៍មានរបស់អាជ្ញាធរជប៉ុនថា មនុស្សប្រហែលខ្ទង់៣០នាក់ នៅតែបន្តបាត់ខ្លួន និងជិត២,០០០នាក់ កំពុងជ្រកកោណនៅតាមទីតាំងជម្លៀសខ្លួន​បណ្តោះអាសន្ន ដែលត្រូវបានរៀបចំឡើងនៅតាមតំបន់ជាង៤០០កន្លែង។

អាជ្ញាធរ​អះអាង​ថា ចំនួនមនុស្សស្លាប់នឹងអាចមានការកើនឡើងខ្ពស់ថែមទៀត ដោយសារតែលំនៅឋានជាច្រើនខ្នង បានកប់នៅក្រោមបំណាក់ដី ដែលបង្កឡើង​ដោយ​រញ្ជួយដី។

មិនតែប៉ុណ្ណោះ ហេដ្ឋារច​នាសម្ព័ន្ធជាច្រើនត្រូវបានខូចខាត ព្រមទាំងជើងហោះហើរ ផ្លូវធ្វើដំណើរ និងបណ្តាញអគ្គិសនី​សម្រាប់ប្រើប្រាស់ ក៏បានទទួលរងផលប៉ះពាល់ផងដែរ។

គួររំលឹកថាផងដែរថា សោកនាដកម្មដោយសារគ្រោះរញ្ជួយដីកម្រិត៦.៧រ៉ិចទ័រខាងលើ កើត ឡើងស្រមពេលដែលប្រទេសជប៉ុន កំពុងរងនូវ​ខ្យល់​ព្យុះទីហ្វុង ចេប៊ី (Jebi)ក្នុងកំឡុងពេលនេះផងដែរ។

ដោយ៖ ខ្លាំងៗ