ភាពស្ងប់ស្ងាត់របស់ប៉ាគីស្ថានគឺដើម្បី​ហក់ខ្លួនឡើង​ក្លាយ​ជាប្រទេស​មហាអំណាច​នុយក្លេអ៊ែរ

ក្នុងការនៅស្ងៀមរបស់ប៉ាគីស្ថានមួយរយៈពិភពលោកដឹងថា ប្រទេសប៉ាគីស្ថាន​អាចនឹងក្លាយជាមហាអំណាចនុយក្លេអ៊ែរទី ៥ នៅលើ​ពិភពលោក។ នេះបើតាមដកស្រង់ដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨ តាមរយៈអង្គការ​សហព័ន្ធអ្នក​វិទ្យាសាស្ត្រ​អាមេរិក។

ការសិក្សាស្រាវជ្រាវថ្មី​មួយ របស់​អង្គការសហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាមេរិក (Federation of American Scientists) ចេញផ្សាយ​នៅសប្ដាហ៍នេះ​បានឱ្យដឹង​ដែរថា សមត្ថភាពនុយក្លេអ៊ែរ​របស់ប៉ាគីស្ថានបាន​ក្លាយជាក្ដីកង្វល់​សម្រាប់ សហរដ្ឋអាមេរិក និងបណ្ដាប្រទេស​ដទៃទៀត ជា​ពិសេសគឺឥណ្ឌា ខណៈក្បាល​គ្រាប់នុយក្លេអ៊ែរ​ប៉ាគីស្ថាន អាចនឹងកើន​ឡើងពី ២២០គ្រាប់ ដល់ ២៥០គ្រាប់ នៅត្រឹម​ឆ្នាំ២០២៥។

បើសិនជាប៉ាគីស្ថានក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរពិតមែន នោះវាអាចនឹង​បង្កជាក្ដីព្រួយបារម្ភ​ដល់ឥណ្ឌាផងដែរ ស្របពេល​ឥណ្ឌាកំពុងមានជម្លោះដែនដី​ជាមួយប៉ាគីស្ថាន​នៅឯតំបន់កាស្មៀ។

ដោយ៖ ខ្លាំងៗ

Leave a Reply

Your email address will not be published. Required fields are marked *