លទ្ធផលបាក់ឌុបប្រកាសនៅថ្ងៃស្អែកនេះហើយ គឺមុនពេលកំណត់មួយថ្ងៃ

0
6

ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងត្រូវប្រកាសលើទំព័របណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia)

ពិតជាធ្វើឱ្យសិស្សថ្នាក់ទី១២ទាំងអស់ អារម្មណ៍ហាក់មិនស្រណុកចិត្តឡើយ នៅពេលដឹងថាវាលឿនបែបនេះ។ ​​លទ្ធផលប្រកាសនេះ នឹងធ្វើឡើងនៅ​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត តាម​រយៈទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ក្រសួង​អប់រំ ​ Facebook.com/moeys.gov.kh។

តាមការកំណត់របស់ក្រសួងដែលបានជូនដំណឹងថា លទ្ធផលនឹងប្រកាសនៅថ្ងៃទី១១ និងទី១២ខែកញ្ញា ឆ្នាំ២០១៨នេះ ប៉ុន្តែពេលនេះត្រូវបានកែសម្រួល មុនពេលកំណត់មួយថ្ងៃ។

ដោយ៖ ខ្លាំងៗ