សហរដ្ឋអាមេរិកធ្វើសម្ព័ន្ធមិត្តជាមួយអេមីរ៉ាត់អារ៉ាប់រួម បង្កើនអំណាចយោធា

0
1

យោងតាម​ការចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨។ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម (UAE) និង​សហរដ្ឋអាមេរិក កំពុងព្យាយាម​ពង្រឹងទំនាក់ទំនងលើ​វិស័យយោធា។

នៅក្នុង​ឱកាស​​ជួប​មុខ​គ្នា​រវាង​​​អគ្គបញ្ជាការរង​នៃ​កងកម្លាំងប្រដាប់អាវុធ​​ UAE និងប្រមុខការពារជាតិ​អាមេរិក នាថ្ងៃសុក្រ​សប្តាហ៍នេះ គឺជាជំនួបថ្មីមួយ ដើម្បីបង្កើនទំនាក់ទំនងកាន់តែខ្លាំងរវាងប្រទេសទាំងពីរដែលអាចចាប់ដៃគ្នា ពង្រឹងនូវវិស័យយោធា។

តាមការដកស្រង់ព័ត៍មានខាងលើបានឱ្យដឹងថា ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាំម៉េដ ប៊ីន ហ្សាយ៉េដ អាល់ណា ជាអគ្គបញ្ជាការ​រងនៃ​កងកម្លាំងប្រដាប់​អាវុធ​​ UAE និង​ជាព្រះរាជ​ទាយាទ​​របស់​អេមីរ៉ាត់អារ៉ាប់រួម បានទទួលជួប​ពិភាក្សាជាមួយរដ្ឋមន្រ្តី​ការបរទេសអាមេរិក គឺលោក ចេមស៍ ម៉ាត់ទីស (James Mattis) ដែលបានមក​ធ្វើដំណើរ​ទស្សន​កិច្ច​នៅឯរដ្ឋធានី អាប៊ូដាប៊ី (Abu Dhabi)

គូសបញ្ជាក់ផងដែរថា ក្នុងជំនួបខាងលើនេះ ​សហរដ្ឋអាមេរិក​ និង​អេមីរ៉ាត់អារ៉ាប់រួម បានពិភាក្សាអំពី​​​ការពង្រឹង​កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាព​រវាង​ប្រទេស​ទាំងពីរ ដោយផ្តោតលើវិស័យយោធាជាចម្បង ដើម្បីបង្កើនអំណាចយោធារបស់ខ្លួននៅនៅ​មជ្ឈិមបូព៌ា។

ដោយ៖ ខ្លាំងៗ