ស៊ីរី និងរុស្ស៊ី កំណត់គោលដៅវាយឆ្មក់ដ៏សាហាវបំផុតលើក្រុមឧទ្ទាម Idlib នៅក្នុងសប្តាហ៍

0
4

ក្រុមសកម្មជននិយាយថាស៊ីរី និងរុស្ស៊ីបានធ្វើការវាយឆ្មក់តាមផ្លូវអាកាស ក្នុងសប្តាហ៍នេះនៅលើទីតាំងឧទ្ទាមនៅក្នុងខេត្ត Idlib ភាគខាងជើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៍មាន BBC នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០១៨។

ពួកគេនិយាយថាការវាយប្រហារនេះបានតម្រង់ទិសដៅតំបន់ភាគខាងកើតនិងភាគខាងត្បូងនៃអ៊ីដលីបក៏ដូចជាខេត្ត Hama ជាប់ព្រំដែនផងដែរ។

វាជាតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាមធំបំផុតចុងក្រោយ នៅក្នុងប្រទេសស៊ីរី ហើយកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយរុស្ស៊ីកំពុងត្រៀមខ្លួនវាយប្រហារលើតំបន់នេះ។

កាលពីថ្ងៃសុក្រសប្តាហ៍នេះ មេដឹកនាំនៃប្រទេសរុស្ស៊ី និងអ៊ីរ៉ង់បានបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដោយមានការព្រួយបារម្ភពីមហន្តរាយដល់មនុស្ស។

កាលពីថ្ងៃសៅរ៍ក្រុមឃ្លាំមើលសិទ្ធិមនុស្ស Syrian Observatory for Human Rights (SOHR) ដែលជាអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា ឧទ្ធម្ភាគចក្ររដ្ឋាភិបាលបានទម្លាក់គ្រាប់បែកចំនួន 19 គ្រាប់ទៅលើគោលដៅនៅ Idlib និងភាគខាងជើង Hama ហើយយន្តហោះចម្បាំងរបស់រុស្ស៊ីបានធ្វើការវាយប្រហារចំនួន 68 លើកហើយ ។