បាក់ឌុប៖ និទ្ទេស A ២៩០ នាក់ ថយចុះ ចំនួន១៣៤ នាក់

0
4

ក្រសួងអប់រំយុវជន និងកីឡា ចេញលទ្ធផលប្រឡងបាក់ឌុបនាថ្ងៃទី៩ នេះក្នុងរាជធានីភ្នំពេញ និងថ្ងៃទី១០ តាមបណ្ដាខេត្ត។

បេក្ខជនដែលបាននិទ្ទេស A មានចំនួន ២៩០ នាក់ក្នុងឆ្នាំ ២០១៨ ថយចុះចំនួន ១៣៤ នាក់បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន ៤២៤ នាក់។

និទ្ទេស A នៅភ្នំពេញ មាន ១៣៥នាក់ ខេត្តសៀមរាម ២១ នាក់ កណ្ដាល ១៦នាក់ បាត់ដំបង១៥នាក់ តាកែវ១៥នាក់ កំពង់ចាម ១៣នាក់ កំពត ១១នាក់ ត្បូងឃ្មុំ ៩នាក់ កំពង់ធំ៩នាក់ កំពង់ឆ្នាំង៩នាក់ ព្រៃវែង ៨នាក់ ក្រចេះ៦នាក់ ពោធិ៍សាត់ ៤នាក់ ស្វាយរៀង៣នាក់ កំពង់ស្ពឺ៣ នាក់ ព្រះសីហនុ ៣នាក់ និងរតនគីមី ១នាក់។

សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន រដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងថា និទ្ទេស មានការកើនឡើង ប៉ុន្តែ លទ្ធផល បាន​ចេញមានការធ្លាក់ចុះ៕