បាក់ឌុប៖ ខេត្តចំនួន១៧ មានសិស្សជាប់និទ្ទេស A ខណ:ខេត្តចំនួន ៨ទៀត គ្មាននិទ្ទេស A សោះ

បេក្ខជនដែលបាននិទ្ទេស A មានចំនួន ២៩០ នាក់ក្នុងឆ្នាំ ២០១៨ ថយចុះចំនួន ១៣៤ នាក់បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ដែលមានបេក្ខជនជាប់និទ្ទេស A ចំនួន ៤២៤ នាក់។

ខេត្តដែលមិនមានសិស្សជាប់និទ្ទេស A សោះនោះមានដូចជា ខេត្តមណ្ឌលគីរី ព្រះវិហារ ស្ទឹងត្រែង កោះកុង បន្ទាយមានជ័យ ប៉ៃលិន ឧត្តរមានជ័យ កំពង់ឆ្នាំង។

និទ្ទេស A នៅភ្នំពេញ មាន ១៣៥នាក់ ខេត្តសៀមរាម ២១នាក់ កណ្ដាល ១៦នាក់ បាត់ដំបង១៥នាក់ តាកែវ ១៥នាក់ កំពង់ចាម ១៣នាក់ កំពត ១១នាក់ ត្បូងឃ្មុំ ៩នាក់ កំពង់ធំ៩នាក់ កំពង់ឆ្នាំង៩នាក់ ព្រៃវែង ៨នាក់ ក្រចេះ៦នាក់ ពោធិ៍សាត់ ៤នាក់ ស្វាយរៀង ៣នាក់ កំពង់ស្ពឺ ៣នាក់ ព្រះសីហនុ ៣នាក់ និងរតនគីមី ១នាក់៕​

Leave a Reply

Your email address will not be published. Required fields are marked *