គោព្រៃកម្ពុជា ចាញ់ម៉ាឡេស៊ីទាំង២ប្រគួតចុងក្រោយ តែនៅមានសង្ឃឹម

0
5

ការប្រគួតបាលទាត់មិត្តភាពកម្ដៅសាច់ដុំរវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ី នឹងចាប់ផ្ដើមនាថ្ងៃទី១០ ស្អែក ខណ:សំបុត្រប្រភេទមួយត្រូវបានលក់ដាច់អស់ នៅឡើយតែប្រភេទ២ប៉ុណ្ណោះ។

កម្ពុជា អាចមានសង្ឍឹមឈ្នះ ម៉ាឡេស៊ី បើយើងមើលទម្រង់លេងជម្រើសជាតិម៉ាឡេស៊ី ដែលទើបតែប្រគួតចាញ់ជម្រើនជាតិ ឆាយនីសតៃប៉ិ ២ ទល់នឹង ០ កាលពីថ្ងៃសុក្រ ទី​ ០៧។

យ៉ាងណាមិញ គោព្រៃកម្ពុជា ធ្លាប់ឈ្នះ ឆាយនីសតៃប៉ិ ២៖០ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងទឹកដីកម្ពុជា ជំនួបពានរង្វាន់ AFC CUP។ ប៉ុន្តែ កម្ពុជា ចាញ់ម៉ាឡេស៊ីទាំង២ប្រគួតចុងក្រោយក្នុងលទ្ធផល ៤៖១ និង ៣៖២ ។

ក្នុងជំនួប៦ប្រគួតចុងក្រោយរបស់ក្រុមជម្រើសជាតិ ម៉ាឡេស៊ី គឺឈ្នះ២ ចាញ់៣ និងស្មើរ១ ខណ:៦ប្រគួតចុងក្រោយរបស់គោព្រៃកម្ពុជា ឈ្នះ១ និងចាញ់៥ប្រគួត។​ បើតាមស្ថិតិនេះ យើងអាចសន្និដ្ឋាន បានថា កម្ពុជា មានសង្ឃឹមតិចក្នុងការយកឈ្នះនាជំនួបថ្ងៃស្អែកនេះ៕