កីឡាករ​​កម្ពុជា​ប្ដេជ្ញា​​ពង្រឹងខ្លួនកាន់​​តែ​​ខ្លាំងបន្ថែមទៀត ដើម្បីជោគជ័យលើកក្រោយ

ក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ជាមួយម៉ាឡេស៊ី លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា មិនបានបន្ទោសកូនក្រុមឡើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-១ តែលោកបានប្ដេជ្ញាចិត្តជួយកីឡាករកម្ពុជាកាន់តែខ្លាំង ដើម្បីឈានទៅសម្រេចគោលដៅក្នុងអាជីព និងរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Honda បាននិយាយថា «ខ្ញុំចូលចិត្តបរិយាកាសបែបនេះ ក្នុងនាមខ្ញុំជាអ្នកចាត់ការទូទៅ ខ្ញុំពិតជាចូលចិត្តកីឡាករកម្ពុជា។ តែអ្វីដែលខ្ញុំចូលចិត្តជាងគេ គឺកីឡាករទាំងអស់ ចង់ជោគជ័យក្នុងអាជីពរបស់ពួកគាត់ ហើយខ្ញុំចង់គាំទ្រ និងជំរុញពួកគាត់ឲ្យសម្រេចគោលដៅជោគជ័យក្នុងអាជីពដូចគ្នា។ សម្រាប់ថ្ងៃនេះ ទោះបីយើងចាញ់ តែបើអ្នកទាំងអស់គ្នាមើលទៅ ៣០នាទីដំបូងពិតជាអស្ចារ្យនូវការលេងរបស់គាត់ ហើយកីឡាករម្នាក់ៗ បានព្យាយាមបង្ហាញទៅតាមអ្វីដែលខ្ញុំបានបង្ហាត់ ១សប្ដាហ៍កន្លងទៅ យ៉ាងពិតប្រាកដមែន»

គួររំលឹកផងដែរថា ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងត្រូវជួបគ្នាម្ដងទៀត ក្នុងជំនួបផ្លូវការពានរង្វាន់ AFF Suzuki Cup 2018 នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ។ មិនតែប៉ណ្ណោះ ក្រុមនេះនឹងការមានប្រកួតមិត្តភាពអន្ដរជាតិ ២ប្រកួតទៀត ដើម្បីត្រៀមពានប្រចាំតំបន់នេះដែរ ពោលគឺជួបទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ៕

រូបភាពដោយ៖ Freshnews

ដោយ៖ ខ្លាំងៗ

 

Leave a Reply

Your email address will not be published. Required fields are marked *