ក្រសួងអប់រំយុវជន និងកីឡារៀបចំគណៈកម្មការកោសល្យវិច័យដើម្បីពិនិត្យលទ្ធផលបាក់ឌុបសារជាថ្មីលើករណីសិស្សមិនពេញចិត្តលទ្ធផលរបស់ខ្លួន

ក្រោយពីមានការតវ៉ាពីសិស្សថ្នាក់ទី១២ ដោយមិនពេញចិត្តចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ឆ្នាំ២០១៨នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក។ នេះ បើយោងតាមការចេញផ្សាយតាមរយៈគេហទំព័រហ្វេសប៊ុគផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។

គួរបញ្ជាក់ផងដែរថា គណៈកម្មការ​កោសល្យ​វិច័យ​នឹង​ចាប់​ដំណើរ​ការ​ការងារ​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ ក្នុង​រយៈ​ពេល​ ១​សប្តាហ៍។

សូមអានព័ត៍មានលម្អិតដូចខាងក្រោម៖

ដោយ៖ ខ្លាំងៗ

Leave a Reply

Your email address will not be published. Required fields are marked *