រុស្ស៊ីមិនពេញចិត្តចំពោះទង្វើរបស់អាមេរិកដោយជម្រុញឱ្យកូរ៉េខាងជើងលុបបំបាត់អាវុធនុយក្លេអ៊ែរ

0
0

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ថាដោយដកស្រង់ចេញតាមរយៈសំដីរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានលើកឡើងថា កូរ៉េខាងជើង បានបោះជំហានជាច្រើនឆ្ពោះទៅរកការរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនទៅវិញទេដែលមិនបានធ្វើអ្វីជាសាច់ការទាល់តែសោះ បានតែជម្រុញឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

ថ្លែងក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំនៃវេទិការសេដ្ឋកិច្ចភាគខាងកើតក្នុងទីក្រុងវ៉្លាឌីវ៉ូស្ដុក នៅថ្ងៃនេះជាមួយគ្នាផងដែរលោក ពូ ទីន បានសង្កត់ធ្ងន់ថា «កូរ៉េខាងជើងគួរតែទទួលបានការធានាការពារសុវត្ថិភាពពី អន្តរជាតិ ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីគ្រប់ពេលវេលា ទាំងអស់ឱ្យតែលោកចង់ ឬគិតងាយស្រួលសម្រាប់លោក»

គួររំលឹកផងដែរថា នាពេលថ្មីៗនេះ អាមេរិកកំពុងចងសម្ព័ន្ធមិត្តជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីពង្រឹង លើវិស័យយោធា និងបង្កើនអំណាចយោធារបស់ខ្លួននៅនៅ​មជ្ឈិមបូព៌ា។

ដោយ៖ ខ្លាំងៗ