ក្រសួងអប់រំយុវជន និងកីឡា ប្រកាសលទ្ធផលថ្មីសម្រាប់ថ្នាក់វិទ្យាសាស្រ្ត

0
9

យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំយុវជន និងកីឡាតាមរយៈគេហទំព័រ Facebook ផ្លូវការបានឱ្យដឹងថា «​ថ្ងៃស្អែក! ប្រកាសលទ្ធផលថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា»។

ក្រសួងបានបង្ហាញថា «គណៈកម្មការបានរកឃើញថា ដំណើរការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រមានបញ្ហាបច្ចេកទេសដែលប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់បេក្ខជនរបស់ថ្នាក់វិទ្យាសាស្រ្ត ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់»។

ចំពោះបញ្ហានេះ ក្រសួងបានដោះស្រាយរួចហើយ ហើយលទ្ធផលនៃការប្រឡងមានបេក្ខជនជាប់សរុប ៧៦,០៣៤ នាក់ ដែលត្រូវជា ៦៧.០៧ភាគរយ។ ក្នុងនោះដែរ៖

-បេក្ខជននិទ្ទេសA មានចំនួន ៤០៨ នាក់

-បេក្ខជននិទ្ទេសB មានចំនួន ២,២២២ នាក់

-បេក្ខជននិទ្ទេសC មានចំនួន ៦,០៤១ នាក់

-បេក្ខជននិទ្ទេសD មានចំនួន ១៥,១៨០ នាក់

-បេក្ខជននិទ្ទេសE មានចំនួន ៥២,១៨៣ នាក់៕

បន្ទាប់ពីចេញលទ្ធផលថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងប្រកាសនៅថ្ងៃស្អែកទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លើទំព័រហ្វេកប៊ុកក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញា នៅតាមមន្ទីអប់រំ យុវជន និងកីឡា។

គួររំលឹកផងដែរថា ចំពោះលទ្ធផលថ្មីមានភាពខុសគ្នាពីលទ្ធផលចាស់ដោយបេក្ខជននិទ្ទេស A មានរហូតដល់ ៤០៨ នាក់ ដោយលើសពីលទ្ធផលចាស់ចំនួន ១១៨នាក់៕

ដោយ៖ ខ្លាំងៗ