សម្ដេច ហ៊ុន សែន បញ្ជាឲ្យឯកឧត្តម ជា សុផារ៉ា បញ្ឈប់ក្រុមហ៊ុនចាក់ដីចូលសមុទ្រជាបន្ទាន់

0
1

ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យនៅរសៀលថ្ងៃទី១៨ ខែកញ្ញា នូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំណុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។​ ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីមានការបញ្ជាពីសម្ដេច ហ៊ុន សែន។

ម្យ៉ាងវិញទៀត ក្រសួងដែនដី ក៏អំពាវនាវដល់ម្ចាស់ដីនៅតាមបណ្ដោយឆ្នេរសមុទ្រ ជ្រាប និងចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន​ដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង រហូតធ្វើឲ្យផ្ទុះការរិះគន់ពីប្រជាពលរដ្ឋនេះ មិនមែនជាក្រុមហ៊ុន របស់ចិននោះទេ ពោលគឺក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្មែរ ដែលគេស្គាល់ថា ជា យាយភូ៕