សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា៖ ពុំមានការនាំចូលជ្រូកងាប់ពីវៀតណាមនោះទេ

0
5

 

(ភ្នំពេញ) សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងតាមគេហទំព័រហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី១៧ កញ្ញា ថា បច្ចុប្បន្ននេះ គ្មានការនាំចូលជ្រូកពីវៀតណាមនោះទេ។​

ការបញ្ជាក់យ៉ាងដូច្នេះ គឺជាការឆ្លើយតបទៅកាន់ការបង្ហោះរបស់លោក ឌួង ឆាយ តាមរយ:បណ្ដាញសង្គមថា មិនឲ្យប្រជាជនកម្ពុជា ទិញសាច់ជ្រូកយកមកធ្វើម្ហូបក្នុងរយ:ពេលនេះ ដោយសារជ្រូកប្រមាណ ៤ ០០០ក្បាល ងាប់នៅវៀតណាម ហើយលោកព្រួយបារម្ភខ្លាចមានការនាំចូលជ្រូកនេះមកកាន់កម្ពុជា។

យ៉ាងណាមិញ លោក ឌួយ ឆាយ ក៏បានបង្ហោះសារសុំទោសផងដែរ ដែលលោកបានច្រឡំដោយសាររូបភាពនោះជារូបភាពចាស់តាំងពីឆ្នាំ២០១៧ ចេញផ្សាយដោយសារព័ត៌មាន dtinews.com ៕

ដោយ៖ សុវណ្ណ