ប្រទេសអាស៊ាន ២នេះ​នឹងក្លាយជាប្រទេសដែលរីកចម្រើនលើវិស័យសំណង់បំផុតក្នុងតំបន់អាស៊ាន

0
18
អាគារខ្ពស់ៗក្នុងទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញា៖ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន នឹងក្លាយជាប្រទេសរីកចម្រើនវិស័យសំណង់ដ៏ខ្លាំងខ្លាក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ក្នុងឆ្នាំ២០២០។

ឧស្សាហកម្មសំណង់នឹងកើនឡើង ៤,៥% ក្នុងមួយឆ្នាំក្នុងតំបន់អាស៊ាន។ ប្រទេសក្នុងតំបន់អាស៊ាន ទទួលបានការវិនិយោគជាច្រើនពីមហាអំណាចចិន សហរដ្ឋអាមេរិច និងឥណ្ឌា ដែលជាហេតុនាំឲ្យវិស័យសំណង់រីកចម្រើនឥតឈប់ឈរ។

ទីផ្សារបច្ចុប្បន្នរបស់ប្រទេសជាសមាជិកអាស៊ាន គឺភាគច្រើនជាការវិនិយោគរបស់ចិន ដែលជាគោលដៅធំបំផុតរបស់វិនិយោគិនចិនលើវិស័យសំណង់។ ផ្ទុយទៅវិញ អ៊ឺរ៉ុប ​និងអាមេរិច បានផ្លាស់ប្ដូរទិញដៅរបស់ខ្លួនទៅលើបណ្ដាប្រទេសអាហ្រ្វិច និងមជ្ឍឹមបូព៌ា។

យោងតាមការសិក្សារបស់ PwC បានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន អាចទាញយកផលប្រយោជន៍ពីមហាអំណាចសេដ្ឋកិច្ចយក្សក្រហមមួយនេះ (ចិន)។ ចិន កំពុងមានកំណើនសេដ្ឋកិច្ចទាបបំផុត ដូច្នេះវាជាពេលវេលាដ៏ល្អសម្រាប់ប្រទេសអាស៊ានទាំងនោះ ដើម្បីទាញយកផលចំណេញពីប្រទេសចិន។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ប្រទេសចិន បានក្លាយជាប្រទេសរីកសម្រើនខាងវិស័យឧស្សាហកម្មសំណង់ជាងគេលើពិភពលោកជាប្រវត្តិសាស្រ្តរបស់ខ្លួន៕

ដោយ៖ សុវណ្ណ