ខេត្តបន្ទាយមានជ័យ នឹងមានកីឡាដ្ឋានត្រៀម SEAGAME ២០២៣

0
11
រូបដំណាង

ភ្នំពេញ៖ យោងតាមការផ្សាយរបស់សារព័ត៌មាន AKP បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសាងសង់កីឡាដ្ឋានដែលមានទីតាំងនៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

គម្រោងនេះ មានទំហំប្រមាណ ៥,៥ ហិកតា ព្រមទាំងអាចឈានដល់១៣ ហិកតា ដែលនឹងចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារ។ នៅក្នុងគម្រោងនេះអាចនឹងសាងសង់មជ្ឈមណ្ឌល និងក្រុងរណបរដ្ឋបាលបន្ថែមទៀតផងដែរ។

យ៉ាងណាមិញទាក់ទងទៅនឹងរយៈពេលនៃការសាងសង់ក៏ដូចជាកាលបរិច្ចេទនៃការបញ្ចប់ការសាងសង់គឺនៅមិនទាន់ដឹងនៅឡើយ។

ប៉ុន្តែ ពហុកីឡដ្ឋានមួយនេះអាចនឹងបើកដំណើរការនៅឆ្នាំ២០២៣ ដោយហេតុថា គោលដៅសំខាន់មួយទៀតនៃការសាងសង់ស្តាតមួយនេះគឺដើម្បីជួយសម្រួលកម្មវិធីខ្លះនៃគម្រោងស៊ីហ្គេម (SEAGAME) ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តឡើងនៅក្នុងប្រទេសកម្ពុជា៕

ដោយ៖ សុវណ្ណ