ម៉ាឡេស៊ី នឹងមានទីក្រុងថ្មីមួយទៀត

0
4
Photo:propertyguru.com.sg

 

ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ត្រូវបានគេស្គាល់ថា ជាទីក្រុងទំនើបមួយក្នុងប្រទេស អាស៊ាន ។ បច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ី នឹងសាងសង់ទីក្រុងមួយមានតម្លៃ ១០០ ពាន់លានដុល្លារ។

ទីក្រុងថ្មីនេះមានឈ្មោះថា ទីក្រុងព្រៃ (Forest City)  គឺជាការវិនិយោគរវាងប្រទេស ចិន និងម៉ាឡេស៊ី ដែលជាគម្រោងដ៏អស្ចារ្យ ត្រូវបានរចនាដើម្បីតមតាមជីវិតទាន់សម័យ និងភាពនិយម។

សូមជម្រាបថា រថយន្តទាំងអស់នឹងត្រូវចតនៅចំណតក្រោមដី ដើម្បីកុំឲ្យមានការកកស្ទះ និងចតតាមដងមហាវិថី និងតាមទីសាធារណៈ។ គម្រោងនេះ មានឧស្យានជាច្រើន ប្រព័ន្ធសម្អាតទឹក ព្រមទាំងមានទឹកធ្លាក់ថែមទៀតផង៕

ដោយ៖ សុវណ្ណ