បីយ៉ាងដើម្បីគ្រប់គ្រងសមត្ថភាពរបស់បុគ្គលិកនៅក្នុងស្ថាប័ន

0
10

ការគ្រប់គ្រងបុគ្គលិកនៅក្នុងស្ថាប័នមួយ អ្នកដឹកនាំត្រូវមានសមត្ថភាពចំនួនបី ដើម្បីកំណត់ដឹងពីសមត្ថភាពរបស់បុគ្គលិកទាំងអស់ ដូចជា៖

ការជ្រើសរើស៖ អ្នកគ្រប់គ្រងអាចមើលទៅលើសមត្ថភាពនៅក្នុងស្ថាប័នដោយការជ្រើសរើសយកបុគ្គលដែលមានសមត្ថភាពដែលពួកគេត្រូវការ។ ជាដំបូង គឺយើងត្រូវកំណត់សមត្ថភាពរបស់ពួកគេដោយអាស្រ័យលើការងារដែលពួកគេចង់ធ្វើ ដើម្បីបង្ហាញឱ្យឃើញពីការងារ និងសមត្ថភាពដែលពួកគេមាន។

ទីកន្លែង៖ គឺសំដៅលើការកំណត់មុខតំណែង តួនាទីរបស់បុគ្គលិកតាមសមត្ថភាព។ អ្នកគ្រប់គ្រងត្រូវការកំណត់លើសមត្ថភាពដែលខ្លួនចង់បានលើការងារដែលត្រូវបំពេញ ហើយត្រូវការការវាស់ស្ទង់សមត្ថភាពឱ្យបានត្រឹមត្រូវ។ នៅពេលដែលយើងដឹងពីសមត្ថភាពរបស់បុគ្គលិករួចហើយ គឺយើងនឹងដាក់បុគ្គលិកចូលមុខតំណែងដែលសាកសមតាមសមត្ថភាពរបស់ពួកគេមាន។

ការបណ្តុះបណ្តាល៖ ស្ថាប័នត្រូវប្រើវគ្គបណ្តុះបណ្តាលជំនាញដល់បុគ្គលិកឱ្យកាន់តែខ្លាំង ដើម្បីចង់បាននូវកម្រិតសមត្ថភាពរបស់ពួកគេ។ ការស្រាវជ្រាវ បង្ហាញថា ការងារបណ្តុះបណ្តាលដែលសមស្របជាមួយការងារគឺធ្វើឱ្យមានការរីកចម្រើននូវជំនាញ និងសមត្ថភាពរបស់បុគ្គលិក ហើយទីបំផុតធ្វើឱ្យរីកចម្រើនលើការធ្វើការងាររបស់ពួកគេ។

ប្រភព៖ www.outofservice.com/bigfive