វៀតណាម ទទួលបានផលប្រយោជន៍ច្រើនជាងគេក្នុងតំបន់អាស៊ានពីសង្រ្គាមពាណិជ្ជកម្ម ចិន-អាមេរិច

0
1

 

សង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិច បានធ្វើឲ្យប្រទេស៣ក្នុងតំបន់អាស៊ាន ទទួលបានផលប្រយោជន៍សេដ្ឋកិច្ចច្រើនជាងគេ។

ប្រទេសទាំង៣នេះ មានដូចជា វៀតណាម ឥណ្ឌូនេស៊ី និង ហ្វីលីពីន ដែលមានប្រជាជនសរុបប្រមាណ ៩០ លាននាក់។ ប្រទេសទាំង៣ នេះកំពុងទាក់ទាញវិនិយោគិនយ៉ាងខ្លាំង ដែលមកវិនិយោគលើវិស័យឧស្សាហកម្ម ព្រមទាំងបង្កើតការងារយ៉ាងច្រើន។

អ្វីដែលពិសេសនោះគឺ វៀតណាម ក្លាយជាប្រទេស ដែលទទួលបានការវិនិយោគច្រើនជាងគេក្នុងចំណោមប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន។

បច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung ធំជាងគេលើពិភពលោក បានវិនិយោគទឹកប្រាក់ប្រមាណជាង ១៧ លានដុល្លារក្នុងប្រទេស វៀតណាម ដែលជាការវិនិយោគ ១ភាគ៤ នៃការនាំចេញរបស់វៀតណាមក្នុងឆ្នាំ២០១៧។

វៀតណាម មានគម្រោងអភិវឌ្ឍន៍ធំៗចំនួន២ ស្ថិតនៅខាងក្រៅទីក្រុង ហាណូយ ដែលជាទីក្រុងតូចៗ។ គម្រោងនេះ អាចបង្កើតការងារចំនួន ១៤ ពាន់កន្លែង។ យ៉ាងណាមិញ ក្នុងឆ្នាំ២០១៧ វៀតណាម ទទួលបានវិនិយោគទុនប្រមាណជាង ៣៥ ពាន់លាន ចំណែកឥណ្ឌូនេស៊ី មានប្រជាជនច្រើនជាង៣ដង មានការវិនិយោគត្រឹមតែ ៣២, ២៤​​ ពាន់លានតែប៉ុណ្ណោះ៕

 

ប្រភព៖Scmp           ប្រែសម្រួលដោយ៖ សុវណ្ណ