ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីបំភ្លឺអំពីលទ្ធផលនៃកិច្ចប្រជុំស្តីអំពី«សារពើពន្ធអេឡិចត្រូនិក( E-Tax)

0
7

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសេចក្តីបំភ្លឺអំពីលទ្ធផលនៃកិច្ចប្រជុំស្តីអំពី«សារពើពន្ធអេឡិចត្រូនិក( E-Tax)» ដោយបានបំភ្លឺបន្ថែមសម្រាប់សាធារណជន និងសារព័ត៍មាន ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា,នាព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រោមការដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិច (E-tax) ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយនឹងសេចក្តីបំភ្លឺនេះ ក្រសួងផ្តោតសំខាន់លើការពិភាក្សាលើទិដ្ឋភាពទូទៅ និងការរីកចម្រើនរបស់សេដ្ឋកិច្ចឌីជីថលក្នុងប្រទេស តំបន់ និងសកល ពិសេសផ្តោតសំខាន់លើការរៀបចំបរិស្ថាន ដើម្បីឱ្យទីផ្សារសេដ្ឋកិច្ចឌីជីថលមានការរីកចម្រើនលូតលាស់ តាមរយៈការគិតគួរបង្កើត និងរៀបចំក្របខណ្ឌគោលនយោបាយរួមគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័​ន្ធអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា។