Update៖ រលកយក្សស៊ូណាមិ បានឆក់យកជីវិតមនុស្សជាង១២០០នាក់នៅឥណ្ឌូនេស៊ី

0
1

ត្រឹមតែបួនថ្ងៃប៉ុណ្ណោះ រលក​ស៊ូណាមិ ដែល​កំពុងកើត​ឡើង​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់តាំងពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុននេះ បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​ជាង ១២០០​នាក់​ហើយ ដោយកាលពីម្សិលនេះ មានត្រឹមតែ៨៣២នាក់ប៉ុណ្ណោះ។ នេះបើ​តាមការដកស្រង់ចេញពី​សារព័ត៌មាន Straits Times នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

តាមប្រភពដដែលបាន​ឲ្យ​ដឹង​ថា ពេលនេះ មនុស្ស​ប្រមាណ ១៦៧០០​ត្រូវ​បាន​បន្លាស់​ទី​ទៅ​រក​កន្លែង​សុវត្ថិភាព ហើយ​ពលរដ្ឋ​ប្រហែល ២,៤​លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌។