បេឡាជាតិអតីតយុទ្ធជនចេញសេចក្តីជូនដំណឹងស្តីពីការបម្រើសេវាបើកផ្តល់ប្រាក់របបបសន្តិសុខសង្គមប្រចាំខែតុលា ឆ្នាំ២០១៨

0
1
បេឡាជាតិអតីតយុទ្ធជនចេញសេចក្តីជូនដំណឹងស្តីពីការបម្រើសេវាបើកផ្តល់ប្រាក់របបបសន្តិសុខសង្គមប្រចាំខែតុលា ឆ្នាំ២០១៨ ជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមបណ្ដារាជធានី ខេត្ត នៅគ្រប់សាខាធនាគារអេស៊ីលីដា និងកាណាឌីយ៉ា ចាប់ពីថ្ងៃទីព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៨:០០​ នាទីព្រឹកតទៅ។
 ការផ្តល់ជូនប្រាក់របបបសន្តិសុខសង្គមនេះ រួមជាមួយប្រាក់ឧបត្ថម្ភចំនួន៥០,០០០ រៀល របស់រាជរដ្ឋាភិបាល ជូនអតីតយុទ្ធជនដែលជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការផងដែរ ។
ចំពោះការបេីកប្រាក់របបសន្តិសុខសង្គមខាងលេីនេះ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដេីម្បីប្រេីប្រាស់បេីកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលេី​ នៅទូទាំងប្រទេស។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនគ្រប់ប្រភេទជ្រាបជាព័ត៌មាន
គួរបញ្ជាក់ផងដែរថា ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០ ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងដូចខាងក្រោម៖