ពិតជាមោទនភាពណាស់ កុមារកម្ពុជា​ដណ្ដើម​បាន​មេដាយ០​៧​គ្រឿងពី​​ព្រឹត្តិការណ៍​​ប្រកួត​ប្រជែង​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​អូឡាំ​ព្យាដ​អន្តរជាតិ​លើក​ទី១៥

0
1

​យោងតាមសេចក្តីប្រកាសជាព័ត៍មានរបស់ក្រសួងអប់រំយុវជន និងកីឡា នៅល្ងាចថ្ងៃទី០៣ ខែតុលានេះថា កុមារ​កម្ពុជា​ដណ្ដើម​បាន​មេដាយ០​៧​គ្រឿង ក្នុង​នោះ​មេដាយ​ប្រាក់​០២​គ្រឿង និង​មេដាយ​​សំរឹទ្ធ០៥​គ្រឿង ពី​​ព្រឹត្តិការណ៍​​ប្រកួត​ប្រជែង​គណិតវិទ្យា និង​វិទ្យាសាស្ត្រ​អូឡាំ​ព្យាដ​អន្តរជាតិ​លើក​ទី១៥ នៅ​ខេត្ត​ Zhejiang ប្រទេស ចិន។

បេក្ខជន០៧រូបដែលទទួលបានជ័យលាភីនោះមាន៖

១. ផ្នែកគណិតវទ្យា

– យុវសិស្ស យុទ្ធ មុនីឧត្តម     ភេទប្រុស មកពីរាជធានីភ្នំពេញ មេដាយប្រាក់ ១ គ្រឿង

– យុវសិស្ស ឡាយ សម្បត្តិ       ភេទប្រុស មកពីរាជធានីភ្នំពេញ មេដាយសំរឹទ្ធ ១ គ្រឿង

– យុវសិស្ស ព្រេមមី ណូយ៉ាន់   ភេទប្រុស មកពីរាជធានីភ្នំពេញ មេដាយសំរឹទ្ធ ១ គ្រឿង

– យុវសិស្ស ស៊ីម គ្រីស្ទីណូ        ភេទប្រុស មកពីរាជធានីភ្នំពេញ មេដាយសំរឹទ្ធ ១ គ្រឿង

២. ផ្នែកវិទ្យាសាស្រ្ត

– យុវសិស្ស ឆៃលី តុងហេង  ភេទប្រុស មកពីរាជធានីភ្នំពេញ មេដាយប្រាក់ ១ គ្រឿង

– យុវសិស្ស តែ អេមីលី         ភេទស្រី    មកពីរាជធានីភ្នំពេញ មេដាយសំរឹទ្ធ ១ គ្រឿង

– យុវសិស្ស វឌ្ឍន៍ រ័ត្នរេណា   ភេទស្រី    មកពីរាជធានីភ្នំពេញ មេដាយសំរឹទ្ធ ១ គ្រឿង

សូម ​ជម្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា​​ បាន​បញ្ជូន​គ្រូ​ដឹកនាំ​ចំនួន​ ៦​រូប និង​បេក្ខជន​ចំនួន​២៤​រូប ទៅ​ចូលរួម​ការ​ប្រកួត​ប្រជែង​ ក្នុង​គោល​បំណង​​ជំរុញ​ឱ្យ​សិស្ស​កម្រិត​បឋមសិក្សា​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅវិញ​ទៅ​មក។ ការប្រកួតនេះ ប្រព្រឹត្តទៅពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលាឆ្នាំ២០១៨។