រុស្ស៊ីចង់ឱ្យកងកម្លាំងបរទេសទាំងអស់ដកទ័ពចេញពីប្រទេសស៊ីរី រួមទាំងយោធារបស់ខ្លួនផងដែ

0
1

ប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន បាននិយាយថាទីក្រុងម៉ូស្គូចង់ឱ្យកងកម្លាំងបរទេសទាំងអស់ ដកចេញពីប្រទេសស៉ីរី ក្នុងនោះរួមមានទាំងយោធារុស្ស៊ីផងដែរ។ នេះដោយការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ។

ក្រោយពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៊ីរី ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកពូទីនក៏បានថ្លែងថា«កងកម្លាំងបរទេសទាំងអស់ គួរតែដកចេញពីប្រទេសស៊ីរី»។

អ្វីដែលរុស្ស៊ីចង់ប្រកាស ក្រៅតែពីស្នើឱ្យកងទ័ពបរទេសដកចេញពីស៊ីរីទៀតនោះ ប្រធានាធិបតីរុស្ស៊ី បានឆ្លៀតចោទប្រកាន់ទៅអាមេរិកថា« វត្តមានកងទ័ព អាមេរិក នៅក្នុងប្រទេសស៊ីរី គឺរំលោភបំពានលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដ្បិតរដ្ឋាភិបាលស៊ីរី មិនបានអនុញ្ញាតឱ្យ សហរដ្ឋអាមេរិកដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសខ្លួនឡើយ»៕