ក្រសួងពាណិជ្ជកម្មពន្យល់ពីមូលហេតុនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈលក់រាយ ​ប្រេងសាំង និងប្រេងម៉ាស៊ូត នៅលើទីផ្សារក្នុងប្រទេសកម្ពុជានៅខែតុលានេះ

0
1

តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការប្រែប្រួលតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងីទី០៣​ ខែតុលា ឆ្នាំ២០១៨ តាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងពីការកើនឡើងនៅលើទីផ្សារក្នុងពេលថ្មីៗនេះ។

ក្រសួងបានបញ្ជាក់ថា​ « កាលពីពេលថ្មីៗនេះ តម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ ទៅតាមបរិបទនយោបាយពិភពលោក ជាពិសេសការប្រឈមមុខរវាងប្រទេសលោកខាងលិច និងប្រទេសផលិតប្រេងធំៗ ដែលប្រការនេះ បានជះឥទ្ធិពលដល់តម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជា ដោយសារតែកម្ពុជា ជាប្រទេសនាំចូលប្រេងឥន្ធនៈពីទីផ្សារអន្តរជាតិដូចប្រទេសដ៏ទៃទៀតដែរ»

នៅត្រឹមពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨ ប្រេងសាំងមួយធុង(បារ៉ែល)ចំណុះ ១៥៩លីត្រ ដែលមិនទាន់បូកបញ្ចូលពន្ធ បានឡើងថ្លៃពី ៨៦.៩៨ ដល់ ៨៩.៥២ដុល្លារដុល្លារសហរដ្ឋអាមេរិក ចំណែកប្រេងម៉ាស៊ូតក៏ដូចគ្នា គឺឡើងថ្លៃពី ៩២.១៧ដុល្លារ ដល់ ៩៦.៦៨ដុល្លារសហរដ្ឋអាមេរិក។ ប្រេងឥន្ធនៈនេះ នឹងត្រូវបញ្ចុះចំនួន៤សេន ស្មើនឹង ១៦០រៀលក្នុងមួយលីត្រ។

សូមជម្រាបថា តម្លៃប្រេងសាំងមិនទាន់គិតពន្ធ គឺថោកជាងប្រេងម៉ាស៊ូត។ ក្នុងការគណនាតម្លៃ គឺពន្ធលើប្រេងសាំង​ ត្រូវបានគិតខ្ពស់ជាងប្រេងម៉ាស៊ូត ទើបធ្វើឱ្យប្រេងសាំងលក់រាយ ថ្លៃជាងប្រេងម៉ាស៊ូត៕