តួកគីបដិសេធមិនដកទ័ពចេញពីស៊ីរីនោះទេ ប្រសិនបើស៊ីរីមិនទាន់បានធ្វើការបោះឆ្នោតរួចរាល់​

0
9

តាមការដកស្រង់អត្ថបទដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះបានឱ្យដងថា កងទ័ពរបស់តួកគី នឹងមិនចាកចេញពីទឹកដីស៊ីរីនោះទេ រហូតទាល់តែប្រជាជនស៊ីរី បានធ្វើការបោះឆ្នោតរួចរាល់។

ការថ្លែងយ៉ាងដូច្នេះ គឺជាការលើកឡើងរបស់ប្រធានាធិបតីតួកគី លោក Tayyip Erdogan ដោយសង្កត់ធ្ងន់ថា«លុះត្រាតែប្រជាជនស៊ីរី រៀបចំធ្វើការបោះឆ្នោត ទើបយើងនឹងចាកចេញពីស៊ីរី ដោយខ្លួនឯង បន្ទាប់ពីពួកគេធ្វើការបោះឆ្នោតរួចរាល់» ។

ជាមួយគ្នានោះដែរ លោក Erdogan ប្រធានាធិបតីតួកគី បានព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន ដើម្បីបង្កើតតំបន់គ្មានយោធាមួយ រវាងក្រុមសកម្មប្រយុទ្ធរបស់ រដ្ឋាភិបាល និងក្រុមឧទ្ទាម នៅភាគខាងជើង ប្រទេសស៊ីរី៕​