ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរឡើងដល់ ១៨២ដុល្លារ ក្នុងឆ្នាំ២០១៩

0
2

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសព័ត៍មានស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិកផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨។

យោងតាមសេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រចបន្ថែម៥ដុល្លារ លើតួលេខបោះឆ្នោតដោយក្រុមប្រឹក្សាការងារ ១៧៧ដុល្លារ ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង កើនដល់១៨២ដុល្លារ សម្រាប់ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់សាធារណជន កម្មករនិយោជិត អង្គការវិជ្ជាជីវៈ និងនិយោជកទាំងអស់ឱ្យបានជ្រាប់ថា « ក្នុងឆ្នាំ២០១៨ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រឹងយន្តការ នីតិវិធី និងការលើកកម្ពស់ការយល់ដឹងអំពីលក្ខណៈវិនិច្ឆ័យទាំង៧ នៃការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា ស្របតាមគោលការណ៍ដេលជាជំនួយបច្ចេកទេសរបស់អង្គការអន្តរជាតិខាងការងារ( ILO)»។

 ដើម្បីជ្រាបច្បាស់ សូមអានព័ត៍មានលម្អិតដូចខាងក្រោម៖