សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមវេទិកាជំនួបថ្នាក់ដឹកនាំអាស៊ាន នៅកោះបាលី

0
8
ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី​ ១០ ខែតុលា ឆ្នាំ ២០១៨ នេះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា​ អញ្ជើញចាកចេញពីប្រទេសជប៉ុនឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ីដើម្បីចូលរួមជំនួបប្រជុំថ្នាក់ដឹកនាំអាស៊ាន ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨ នៅកោះបាលី​តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។
បើតាម Facebook ផ្ទាល់របស់សម្ដេចនៅក្នុងកិច្ចជំនួបថ្នាក់ដឹកនាំអាស៊ាននេះនឹងប្រព្រឹត្តទៅក្រោមមូលបទ «ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងភាពជោគជ័យក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍតាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក» ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាលនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ឆ្នាំ២០១៨។