លោកជំទាវ ភឿង សកុណា អនុញ្ញាតឲ្យប្រធាន LOCARNO FESTIVAL នៃប្រទេសស្វីសចូលជួបសម្ដងការគួរសម

0
5

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យលោក Marco Solari ប្រធាន LOCARNO FESTIVAL នៃប្រទេសស្វីស ចូលជួបសម្តែងការគួរសមនិងសំណេះសំណាលការងារ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តលោកដែលបានមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងជំនួបនោះដែរ ប្រតិភូបានជម្រាបជូនលោកជំទាវ ពីសាវតារ CARNO International Film Festival និងកោតសរសើរការផលិតភាពយន្តខ្នាតខ្លីរបស់យុវផលិតករកម្ពុជាផងដែរ។
នេះបើយោងតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ដោយ៖សំអូន ណារី