Naymar សោកស្ដាយផ្ទេរមកកាន់ PSG

0
1

ជីវិតរស់នៅទីក្រុងប៉ារីសមិនមែនដូចអ្វីដែលតារាបាល់ទាត់ Neymar បានរំពឹង ហើយរូបគេមានការសោកស្ដាយដែលផ្ទេរមកកាន់ PSG។
អ្នកកាសែតជនជាតិប្រេស៊ីល លោក Bechler បានឲ្យដឹងថា កីឡាវ័យ២៥ឆ្នាំរូបនេះកំពុងព្យាយាមយកឈ្នះចិត្តកីឡាករដ៍ទៃទៀតនៅបន្ទប់ផ្លាស់សម្លៀកបំពាក់។
លោក Bechler បាននិយាយថា មានកីឡាករល្បីជាច្រើន ដូចជា Cavani និង Di Maria បានមើលឃើញអំពីអត្តចរិកចម្លែករបស់ Neymar នៅខែដំបូង។
ទំនាក់ទំនងរបស់កីឡាករ Neymar ជាមួយគ្រូបង្វឹកមិនសូវជារលូនប៉ុន្មានទេ នេះបើតាមការលើកឡើងរបស់លោក Bechler ៕
ប្រែសម្រួលដោយ៖ វណ្ណា