អ៊ីតាលី ឈ្នះពាន World Cup ៤សម័យកាល តែត្រូវបាត់បង់កៅអីទៅWorld Cup ឆ្នាំ ២០១៨

Buffon

ក្រុមបាល់ទាត់ប្រទេស អ៊ីតាលី បានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្តចំនួន ៦ សម័យកាល ហើយអ៊ីតាលីឈ្នះពានបាន ៤ សម័យកាល ប៉ុន្តែ អ៊ីតាលី បានបាត់កៅអីទៅលេងនៅ World Cup នៅប្រទេស រុស្ស៊ី​លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសរយៈពេល ៦០ ឆ្នាំចុងក្រោយ។

ការបាត់កៅអីទៅលេងនៅ World Cup​  ឆ្នាំ២០១៨ របស់អ៊ីតាលី គឺក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិ ស៊ុយអែតដោយលទ្ធផលបានត្រឹមស្មើគ្នា ០ ទល់ ០ នៅក្នុងទឹកដីអ៊ីតាលី។ ការទទួលបានលទ្ធផលត្រឹមស្មើនេះ ធ្វើឲ្យប្រទេស ស៊ុយអែត បានឆក់ឪកាសទៅលេង World Cup  ពីអ៊ីតាលី។

សូមបញ្ជាក់ថា ការបាត់កៅអីទៅលេងនៅ World Cup នេះ ធ្វើឲ្យកីឡាករចាំទីកម្រិតពិភពលោក Buffon បានសម្រេចចិត្តចូលនិវត្តន៍ទាំងទឹកភ្នែក ហើយបានសុំទោសមិត្តរួមក្រុមរបស់ខ្លួនផងដែរ៕​

ដោយៈ វណ្ណា

Leave a Reply

Your email address will not be published. Required fields are marked *