នៅប្រទេសចិន!ស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកដែលមានប្រវែង ៥៥គីឡូម៉ែត្រ និងចំណាយអស់ 14 ពាន់លានផោន

0
43

ដោយ:សំអុន ណារី

ស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកដែលមានប្រវែង ៥៥គីឡូម៉ែត្រ និងចំណាអស់14ពាន់លានផោនលើផ្ទៃសមុទ្រ Pearl River Deltaដើម្បីសាងសង់នឹងបើកនៅសប្តាហ៍នេះនៅប្រទេសចិន។ ស្ពានហុងកុង-ហ្ស៊ូហៃ-ម៉ាកាវ(Hong Kong-Zhuhai-Macau) ដែលបានស្មានទុកជាមុននឹងបើកឱ្យចរាចរណ៍នៅម៉ោង 9 ព្រឹកថ្ងៃពុធ។ ប្រធានាធិបតីចិនលោកស៊ីជីនពីង (Xi Jinping) ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីបើកនៅថ្ងៃអង្គារនៅហ្ស៊ូហៃ។

តាមរបាយការណ៍របស់ព័ត៌មាន CNN កាលពីខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ បានឱ្យដឹងថា ប្រទេសចិនបានបំបែកកំណត់ត្រាមួយ ដោយបានបញ្ចប់ការសាងសង់ស្ពានឆ្លងកាត់សមុទ្រដែលវែងជាងគេនៅលើពិភពលោក ស្ពានមួយខ្សែនេះបានតភ្ជាប់រវាងទីក្រុងធំៗបី ហុងកុង ម៉ាកាវ និងហ្ស៊ូហៃ (Zhuhai)។

តាមបណ្តោយស្ពានឆ្លងសមុទ្រមួយនេះ គឺមានមួយកំណាត់ដែលនៅចន្លោះកណ្តាលនៃស្ពាន មានប្រវែងប្រមាណជា ៦,៧ គីឡូម៉ែត្រ ត្រូវបានគេសង់ចុះទៅក្រោមសមុទ្រជម្រៅជាង ៤៤ម៉ែត្រ ដែលរូងក្រោមសមុទ្រនេះតភ្ជាប់ដោយកោះសិប្បនិម្មិតចំនួនពីរ។ ការសង់ចុះទៅក្រោមដីនេះគឺដើម្បីបញ្ជៀសចរាចរនាវាជាង ៤០០០ គ្រឿងដែលឆ្លងកាត់សមុទ្រក្នុងតំបន់នោះ។

គូសបញ្ជាក់ផងដែរថា ការស្ថាបនាបានចាប់ផ្តើមនៅឆ្នាំ 2009 នៅលើច្រកឆ្លងកាត់ដ៏ធំដែលរួមបញ្ចូលស្ពានផ្លូវថ្នល់និងផ្លូវរូងក្រោមដីភ្ជាប់ពីកោះ Lantau របស់ហុងកុងទៅទីក្រុងចិន Zhuhai ដីគោកនិងតំបន់ល្បែងភ្នំម៉ាកាវឆ្លងកាត់ទឹកនៃតំបន់មាត់ទន្លេគុជ។