អស្ចារ្យណាស់ ប្រទេសអាស៊ីយើងក៏មានដែរ!១០ប្រទេសដែលមានសេដ្ឋកិច្ចឈរលំដាប់កំពូលលើពិភពលោក

0
16

ដោយ:ខ្លាំងៗ

ប្រទេសនីមួយៗលើពិភពលោកនាពេលបច្ចុប្បន្ន បានជំរុញសេដ្ឋកិច្ចរបស់ខ្លួនឱ្យកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងអស់ ដើម្បីលើកសេដ្ឋកិច្ចប្រទេសខ្លួនឱ្យឈរលើលើលំដាប់កំពូល ។ យើងសំឡឹងឃើញថា សេដ្ឋកិច្ចកំពូលៗរបស់ពិភពលោក ដោយ ការព្យាករណ៍ចំពោះចំនួនផលិតផលក្នុងស្រុកសរុប(GDP) ជាមធ្យមក្នុងឆ្នាំ២០១៨ កើនឡើងជាលំដាប់។  យោងតាមការសិក្សាស្រាវជ្រាវរបស់ www.focus-economics.com បានបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗលើពិភពលោក មានប្រទេសចំនួន១០ ដែលជាប្រទេសមាន GDP ខ្ពស់ជាងគេ។

១. សហរដ្ឋអាមេរិក

សេដ្ឋកិច្ចអាមេរិក គឺនៅតែកើនឡើងខ្ពស់បំផុតក្នុងពិភពលោកជាមួយនឹងមានការប៉ាន់ប្រមាណលើផលិតផលក្នុងស្រុកសរុប(GDP) លើសពី ២០ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨។ សហរដ្ឋអាមេរិកបង្ហាញជាថ្មីនូវសេដ្ឋកិច្ចប្រហែល២០%នៃចំនួនផលិតសរុប និងនៅតែធំជាងប្រទេសចិន។ សេដ្ឋកិច្ចរបស់ប្រទេសនេះ មានលក្ខណៈពិសេសដោយបានវិវត្តខ្ពស់ ហើយវិស័យសេវាកម្មបច្ចេកវិជ្ជាទំនើប ដែលមានប្រហែល ៨០% នៃទិន្នផលសរុប។ សេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៤%ក្នុងឆ្នាំ ២០១៨ និង ២,០% ក្នុងឆ្នាំ ២០១៩ ។

២. ចិន

សេដ្ឋកិច្ចចិនបានរីកចម្រើនគួរឱ្យកត់សម្គាល់យ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដែលបានធ្វើឱ្យចិន មានភាពលេចធ្លោរក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទី២លើពិភពលោក។ នៅឆ្នាំ ១៩៧៨ ចិនបានចាប់ផ្តើមកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច ដោយបានធ្វើឱ្យ GDP ប្រទេសនេះឈរនៅលំដាប់ទី៩ ដោយមានចំនួន ២១៤ពាន់លានដុល្លា។ ក្នុងរយៈពេល៣៥ឆ្នាំក្រោយមក ចិនបានបានលោតឡើងដល់លំដាប់លេខ ២ ជាមួយ GDP ចំនួន ៩,២ ពាន់លានដុល្លារ។ សេដ្ឋកិច្ចចិនត្រូវបានព្យាករណ៍ថាកើនឡើង ៦.៤%ក្នុង២០១៨។

៣. ជប៉ុន

សេដ្ឋកិច្ចជប៉ុនបច្ចុប្បន្ននេះ ឈរនៅលំដាប់ទី៣នៅក្នុងការកំណត់នៃការព្យាករណ៍ GDP​ មកនៅ ៥.០ពាន់លានដុល្លាក្នុងឆ្នាំ២០១៨។ ចំពោះឆ្នាំ២០១៨ បានព្យាករណ៍ថា កើនឡើង១.២% និង ១.០%សម្រាប់ឆ្នាំ២០១៩។ ទោះជាយ៉ាងណា វាត្រូបានគេទាយទុកមុនថានៅក្រោម ១%ពី២០១៩ ដល់២០២២។

៤. អាឡឺម៉ង

សេដ្ឋកិច្ចអាឡឺម៉ងបានកើនឡើង ដោយបោះជំហានយ៉ាងលឿននៅចន្លោះឆ្នាំ២០១១ និងឆ្នាំ២០១៣។ អាឡឺម៉ង់បានលោតឡើងចាប់តាំងពីពេលនោះមក និងបានរក្សាទីតាំងរបស់ខ្លួននៅលំដាប់ទី៤ នៅក្នុងបញ្ជីនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេជាមួយនឹង GDP សរុប ៤.០ពាន់លានដុល្លា ដោយយោងតាមការព្យាករណ៍សម្រាប់ឆ្នាំ២០១៨នេះ។ អ្នកវិភាគមើលឃើញថា អាឡឺម៉ង់កំពុងកើនឡើង ២.០%ក្នុងឆ្នាំ២០១៨ ដែលនឹងមកនៅត្រឹមក្រោម២.១%ក្នុងឆ្នាំ២០១៧។

៥.ឥណ្ឌា

ឥណ្ឌា ត្រូវបានព្យាករណ៍ថានឹងវ៉ាដាច់សេដ្ឋកិច្ចប្រទេសអង់គ្លេស និងបារាំងនៅឆ្នាំ២០១៨ដើម្បីក្លាយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៥នៅក្នុងពិភពលោកជាមួយនឹង GDP ២.៩ពាន់លានដុល្លារ។ សេដ្ឋកិច្ចរបស់ឥណ្ឌា ថ្មីៗនេះ ត្រូវបានព្យាករណ៍ថា កើនឡើង ៧.៤%ក្នុងឆ្នាំ២០១៨។

៦. ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសធ្លាក់ចេញពីលំដាប់ទី៥ មកនៅលំដាប់ទី៦នៃបញ្ជីប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងឆ្នាំ២០១៨។ ពីមុន ចក្រភពអង់គ្លេសត្រូវបានប្រជាមតិ និងវិទ្យាស្ថានសេដ្ឋកិច្ចព្យាករណ៍ថា សេដ្ឋកិច្ចនឹងធ្លាក់ចុះខ្លាំង បើសិនជាចក្រភពអង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប។ ចក្រភពអង់គ្លេស ធ្លាក់ពីលំដាប់ទី៥ ក្នុងឆ្នាំ២០១៨ជាមួយនឹង GDP ២.៨ពាន់លានដុល្លារ។ ការវិនិច្ឆ័យប៉ាន់ប្រមាណថា GDP កើនឡើង ១.៣% ក្នុងឆ្នាំ២០១៨និង ១.៤%ក្នុងឆ្នាំ២០១៩។

៧. បារាំង
សេដ្ឋកិច្ចរបស់បារាំង នឹងក្លាយជាប្រទេសលំដាប់ទី៧ ធំបំផុតក្នុងពិភពលោកនៅឆ្នាំ២០១៨ ដែលមាន មួយភាគប្រាំនៃផលិតផលក្នុងស្រុកសរុប(GDP) របស់តំបន់អឺរ៉ូមានចំនួន២.៨ពាន់លានដុល្លារ។ បន្ទាប់ពីកំណើនសេដ្ឋកិច្ចមានការប្រែប្រួលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បារាំងហាក់ដូចជាមានស្ថិរភាព ដោយកើនបាន០.៥%ក្នុងត្រីមាសទី៣ ឆ្នាំ ២០១៧ និងធ្វើឱ្យមានត្រីមាសទីបួនកើនឡើងលើសពី០.៥%ជាលំដាប់។ ការព្យាករណ៍បានឱ្យដឹងថា បារាំងនឹងមាន GDP ១.៨%ក្នុងឆ្នាំ២០១៨ជាមួយនឹងកំណើន ១.៦%ក្នុងឆ្នាំ២០១៩។
៨. ប្រេស៊ីល
បើគិតចាប់តាំងពីឆ្នាំ២០១១ មកដល់ឆ្នាំ២០១២មក ប្រេស៊ីលកើនឡើងយឺតនូវសេដ្ឋកិច្ច ដោយសារតែមានការកើនឡើងនៃអតិផរណាប្រជាជន ហើយសេដ្ឋកិច្ចប្រេស៊ីលបានកើនឡើងជាមធ្យមប្រហែល២.១%។ ប្រេស៊ីលរក្សាខ្លួនបាននៅលំដាប់ទី៨ជាមួយនឹងសេដ្ឋកិច្ច ២.១៤ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករណ៍ថាកើនឡើង ២.៣%ក្នុងឆ្នាំ២០១៨ ក្រោយលោតឡើងបាន២.៥%ទាំងក្នុងឆ្នាំ២០១៩។
៩. អ៊ីតាលី
អ៊ីតាលីជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៩ ដែលមាន GDP ២.១ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដោយកំពុងកើនឡើងដល់១.៣%ក្នុងឆ្នាំ២០១៩។
១០ . កាណាដា
ប្រទេសកាណាដា ជាប្រទេសដែលមានសេដ្ឋកិច្ចធំផុតឈរនៅលំដាប់ទី១០លើពិភពលោក ដែលមានការកើនលឿនជាងប្រទេសទាំងអស់ក្នុងសមាជិក G7 ក្នុងឆ្នាំ២០១៧។ តាមការព្យាករណ៍របស់ Focus Economics  បានឱ្យដឹងថា ប្រទេសកាណាដាមាន GDP ១.៨ពាន់លានដុល្លារ ជាមួយនឹងកំណើន ២.២%ក្នុងឆ្នាំ២០១៨។