តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនឹងមានរោងចក្រធំៗចំនួន៤ទៀត

0
24

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុញ្ញាតចេញ វិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនធំៗចំនួន៤ ដើម្បីធ្វើការវិនិយោគនៅខេត្តព្រះសីហនុ នេះបើយោងតាមការផ្សាយតាមរយ:ហ្វេសប៊ុកផ្លូវការរបស់CDC។ ក្រុមហ៊ុននឹងអភិវឌ្ឍក្នុងតំបន់ពិសេសខេត្តព្រះសីហនុមានដូចជា៖

១) “INVISTA DECOR CO.,LTD”: គម្រោង បង្កើត រោងចក្រ ផលិត ក្ដារ ប៉ាកេ ក្ដារ បន្ទះ និង គ្រឿង សង្ហារិម មាន ទីតាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ មាន ទុន វិនិយោគ ចំនួន ១,៥ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ១៣៥ កន្លែង។

២) “GLORY ALLIANCE (CAMBODIA) CO.,LTD”: គម្រោង បង្កើត រោងចក្រ ផលិត កាបូប និង វ៉ាលី មាន ទីតាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ មាន ទុន វិនិយោគ ប្រមាណ ៥,៦៤ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ៣៨០ កន្លែង។

៣) “CAMBODIAN TROPIC FLOORING CO.,LTD”: គម្រោង បង្កើត រោងចក្រ ផលិត ក្តារ ប៉ាកេ ក្តារ បន្ទះ និង គ្រឿង សង្ហារិម មាន ទីតាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ មាន ទុន វិនិយោគ ចំនួន ៦,៥ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ៥៤០ កន្លែង។

៤) “COUGAR WOOD INDUSTRY CO.,LTD”: គម្រោង បង្កើត រោងចក្រ ផលិត ក្តារ ប៉ាកេ និង ក្តារ បន្ទះ មាន ទីតាំង វិនិយោគ ស្ថិត នៅ ក្នុង តំបន់ សេដ្ឋកិច្ច ពិសេស ក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ មាន ទុន វិនិយោគ ប្រមាណ ១៤,៩៥ លាន ដុល្លារ អាមេរិក និង អាច បង្កើត ការងារ បាន ចំនួន ១៦២ កន្លែង៕

ដោយ៖ សុវណ្ណ