សៀវភៅជាឃ្លាំងគំនិត ការគិតជាឃ្លាំងចំណេះដឹង

0
2
ការអាន

ការអាន​សៀវភៅ​អាច​ផ្លាស់ប្តូរ​ឧបនិស្ស័យ​របស់​មនុស្ស ផ្លាស់ប្តូរ​ការគិត អភិវឌ្ឍន៍​គំនិត បង្កើន​ការចងចាំ និង បង្កើន​ការយល់ដឹងដល់មនុស្សុ។ ​យើងដឹងហើយថា​ការអាន​សៀវភៅ ​ជា​វិធី​មួយ​ដែល​ជួយ​អោយ​ពួកគេ​យល់ដឹង​កាន់តែច្រើន មានគំនិត​កាន់តែ​ទូលាយ គិត​បាន​លឿន មាន​ភាពឈ្លាសវៃ យល់ដឹង​អំពី​មជ្ឈដ្ឋាន​សិក្សា ការងារ ការស្រាវជ្រាវ ប្រវត្តិសាស្ត្រ របៀបរបប​សង្គម ការកម្សាន្ត​អារម្មណ៍​នានា និង អាច​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ដែលជាមាគា៍នាំមនុស្សទៅរកសេចក្តីសុខ និងភាពជោគជ័យ​។

ចំណេះ​ដឹង​កើត​ចេញ​អំពី​ការ​អាន អាចជួយដោះស្រាយបញ្ហាជាច្រើនដល់មនុស្សហើយ ការអាន​គឺជា​សកម្មភាព​ស្វែងយល់​ពី​សារសំខាន់​ណាមួយ ដែល​អ្នកនិពន្ធ​បង្កប់​នៅក្នុង​សៀវភៅ ឬ​នៅក្នុង​សំណេរ។ នៅក្នុង​ការសិក្សា​និង​ការអប់រំវិញ ការអាន​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការពង្រីក​ចំណេះដឹងផ្សេ ចម្រើនការគិត ភាពចាស់ទុំនៃគំនិត។

លោក ជាង សុខា នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីអានដើម្បីស្គាល់ពិភពលោក។ លោកថា ដើម្បីឈានទៅដល់ការសម្រេចចគោលបំណងបាន ឲ្យមានចំណេះដឹងទូលំទូលាយ ហើយអាចវិភាគរាល់បញ្ហាដែលកើតមានឡើងនៅក្នុងសង្គម ឬបញ្ហាបុគ្គលបាន លុះត្រាតែយុវជនមានទម្លាប់នៃការអាន ឬការសិក្សាស្រាវជ្រាវមានជាប្រចាំនៅក្នុងខ្លួនរបស់យើងម្នាក់ៗ។ លោកបន្ថែមថា ចំពោះការដែលចង់ក្លាយជាអ្នកសសរសេរមួយរូបដេលដែលមានឥទ្ធិពល គឺត្រូវអានឲ្យច្រើន និងព្យាយាមអត់ធ្មត់។

ងាកមើលអ្នកដែលចូលចិត្តអានសៀវភៅ និងបានបណ្តុះគំនិតក្នុងការជម្រុញការអានសម្រាប់យុវជន ដោយបានបង្កើតបណ្ណាល័យដល់សាធារណជន។ ងាកមើលអ្នកដែលចូលចិត្តអានសៀវភៅ និងបានបណ្តុះគំនិតក្នុងការជម្រុញការអានសម្រាប់យុវជន ដោយបានបង្កើតបណ្ណាល័យដល់សាធារណជន។

លោក សុខ ឡាក់ ជាសហស្ថាបនិកនៃបណ្ណាល័យបញ្ញាវ័ន្ត ដោយលោកមើលឃើញថាបញ្ហាជាច្រើនបានកើតឡើងនៅសង្គមយើង ប៉ុន្តែកត្តាសំខាន់ដែលលោកមើលឃើញនោះគឺកត្តាដែលមិនសូវមានចំណេះជាចម្បង ដែលធ្វើឲ្យមនុស្សធ្វើសកម្មភាព ដែលអាចបំផ្លាញខ្លួនឯង និងសង្គមទាំងមូល។ ការអានពិតជាមានសារសំខាន់ក្នុងនាំមនុស្សទៅរកសេចក្តីសុខ ការវិវត្តិន៍នៃគំនិត បញ្ញាស្មារតី ឲ្យចេះគិតពិចារណាប្រកបដោយភាពចាស់ទុំ និងប្រើប្រាស់ឲ្យសមស្របទៅនឹងតម្រូវការសង្គមបច្ចុប្បន្ន។ លោកបន្ថែមថា ដើម្បីឲ្យសេដ្ឋកិច្ចមួយរីចម្រើន​យើងត្រូវការធនធាន មនុស្សដែលមានចំណេះដឹង ឬក៏ឯកសារដែលល្អៗដូចជាសៀវភៅ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍។

ជានិស្សិតឆ្នាំទី២ នៃវិទ្យាស្ថានឃែមអ៊ែត ​ជំនាញគណនេយ្យបានលើកឡើងថា ដើម្បីឲ្យយើងអាន ហើយធ្វើឲ្យយើងទទួលបានអត្ថប្រយោជន៍ពីសៀវភៅវិញ វាមិនមែនជារឿងពិបាកនោះទេ គឺយើងគ្រាន់តែត្រូវការសៀវភៅដែលយើងចូលចិត្ត។ និសកស្សិតស្រីរូបនេះបន្ថែមថា សៀវភៅគឺជាឃ្លាំងចំណេះដឹង និងជាបណ្ណាល័យមួយដ៏ធំសម្រាប់អ្នកមនុស្ស។ យើងអានសៀវភៅច្រើន ធ្វើឲ្យយើងទទួលបានចំណេះដឹងច្រើន ការគិតរបស់យើងក៏មានភាពចាស់ទុំ ដោយបានទទួលបាននូវគំនិតល្អៗច្រើនពីសៀវភៅ។

ឯកឧត្តម ជិក លីម អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំយុវជន និងកីឡា ក៏បានឲ្យដឹងថា ក្រសួងអប់រំយុវជន និងកីឡា បានពង្រឹងសមត្ថភាព និងលើកកម្ពស់សមត្ថភាពដល់អ្នកសិក្សា ពិសេសគឺយុវជន ដើម្បីសម្រេចបាននូវចក្ខុវិស័យដែលបានកំណែទម្រង់ថ្មីរបស់ក្រសួង។ ឯកឧត្តមបានបន្ថែមថា នៅពេលបច្ចុប្បន្ននេះ សន្ទុះនៃការអានរបស់យុវជនមានការកើនឡើង ដោយសារពួកគេមានកាតព្វកិច្ចមួយគឺបង្កើនការអាន ដើម្បីធ្វើការសិក្សាស្រាវជា្រវ ស្វែងរកប្រភពទិន្នន័យដើម្បីគាំទ្រជាមួយការងារសិក្សារបស់ពួកគេ។

សៀវភៅ ជាគតិអប់រំឬជាធនធានដែលមិនអាចបាត់បង់ ដោយនាំទៅរកភាពរីកចម្រើននៃសង្គម៕

ដោយៈ​ ហៀង រ័ត្ន