រកឃើញមូលហេតុដែលយន្តហោះធ្លាក់ហើយ! យន្ដហោះរបស់ក្រុមហ៊ុន Lion Air ធ្លាក់ចូលសមុទ្រ មានបញ្ហាកុងទ័រល្បឿន

0
28

យន្ដហោះរបស់ក្រុមហ៊ុន Lion Air ធ្លាក់ចូលសមុទ្រជាមួយមនុស្ស១៨៩នាក់ ដែលមានបញ្ហាកុងទ័រល្បឿនក្នុងការហោះហើរនោះ ក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី បានឱ្យដឹងថាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max របស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air ដែលបានធ្លាក់ចូលសមុទ្រកាលពីសប្ដាហ៍មុន បានមានបញ្ហាតាំងតែពីការហោះហើរ៤លើកចុងក្រោយមកនេះ។ នេះបើតាមសារព័ត៌មាន Straitstimes​ ដែលចេញផ្សាយដោយនៅថ្ងៃពុធ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមការអះអាងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី បានបញ្ជាក់ពីបញ្ហាកុងទ័រល្បឿននៃយន្ដហោះ Boeing 737 Max ត្រូវបានធ្វើឡើងដោយសំអាងលើទិន្នន័យទាញយកចេញពីទិន្នន័យហោះហើរ (flight data recorder) របស់ យន្ដហោះដែលបាននេះ។

យ៉ាងណាក៏ដោយ អាជ្ញាធរអាមេរិក និងក្រុមហ៊ុន Boeing មិនបានទទួលស្គាល់ពីការអះអាងថាយន្ដហោះមានបញ្ហាកុងទ័រល្បឿននពឡើយ។ ចំណែកឯក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ើបផ្ទាល់ក៏មិនទាន់បានបញ្ចេញរបាយការណ៍ណាមួយពាក់ព័ន្ធបញ្ហាខូចកុងទ័រល្បឿនយន្ដហោះ នេះដែរ។