Tesla បានតែងតាំងប្រធានថ្មីជំនួសលោក  Elon Musk

0
12

លោក Robyn Denholm ត្រូវបានតែងតាំងជំនួសស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ដែលនៅតែជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គីសនី Tesla នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។

លោក Musk បានយល់ព្រមបោះបង់ចោលតំណែងជាប្រធាន កាលពីខែមុន ដើម្បីដោះស្រាយការចោទប្រកាន់ ពីការក្លែងបន្លំដែលធ្វើឡើងដោយនិយ័តករហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក។

លោក Musk បានយល់ព្រមបោះបង់ចោលតំណែងជាប្រធាន កាលពីខែមុន ដើម្បីដោះស្រាយការចោទប្រកាន់ ពីការក្លែងបន្លំដែលធ្វើឡើងដោយនិយ័តករហិរញ្ញវត្ថុ របស់សហរដ្ឋអាមេរិក។

ការដាក់ទណ្ឌកម្មនេះតម្រូវឱ្យក្រុមហ៊ុន Tesla បង្កើតប្រធានឯករាជ្យម្នាក់ ក្នុងចំណោមការដាក់ទណ្ឌកម្មផ្សេងទៀត។

ក្រុមហ៊ុន Tesla បានស្ថិតក្នុងស្ថានភាពលំបាកប៉ុន្មានខែមកនេះ បន្ទាប់ពីមានការបញ្ចេញមតិយោបល់លើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅដើមខែសីហា ដោយ Elon Musk  ដោយបានលើកឡើងថាគាត់មាន “ការផ្តល់មូលនិធិសុវត្ថិភាព” សម្រាប់កិច្ចព្រមព្រៀងមួយដើម្បីយកក្រុមហ៊ុន Tesla ឯកជន។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងខ្ពស់បន្ទាប់ពីការលើកឡើងរបស់លោក។

២ សប្តាហ៍ក្រោយមកលោក Musk បានដកខ្លួនចេញពីផែនការដោយលើកឡើងពីមតិរបស់វិនិយោគិន។

សូមបញ្ជាក់ថា អាជ្ញាធរអាមេរិកបានប្តឹងលោក Musk ពីបទបោកបញ្ឆោតវិនិយោគិន ហើយជាលទ្ធផលក្រុមហ៊ុន Tesla និងលោក Musk ត្រូវបានទាមទារឱ្យបង់ប្រាក់ពិន័យចំនួន ២០ លានដុល្លារ។ លោក Musk ក៏មានកាតព្វកិច្ចបោះបង់តួនាទីជាប្រធានរបស់លោករយៈពេលបីឆ្នាំផងដែរ៕