Ramos មិនធ្វើការវះកាត់ច្រមុះ ហើយនឹងចូលលេងជាមួយរបាំងបិទមុខ

Ramos

Zinedine Zidane ត្រូវតែគិតពីបញ្ហាការពាររបស់គាត់នឹងកាន់តែអាក្រក់នៅពេលដែលកីឡាករ Sergio Ramos ត្រូវបានគេបង្ខំឱ្យចាកចេញកំឡុងការប្រកួត Madrid Derby ដោយរងរបួសបាក់ឆ្អឹងច្រមុះ។

ទោះជាយ៉ាងណាខ្សែការពារអេស្ប៉ាញនឹងបោះបង់ការវះកាត់  និងលេងជាមួយនឹងរបាំងការពារច្រមុះ។

ប្រសិនបើរូបគេមិនទទួលរងនូវការប៉ះទង្គិចផ្សេងទៀតទៅកាន់តំបន់ដែលរងផលប៉ះពាល់ Sergio Ramos នឹងអាចចូលលេងទល់ក្រុម Malaga និង Athletic Club។

Ramos បានធ្វើតេស្តសុខភាពបន្ថែមទៀតកាលពីថ្ងៃអាទិត្យនៅឯមន្ទីរពេទ្យ La Moraleja ក្រោយពីរងរបួសដោយសារកីឡាករ Lucas Hernandez មុនពេលចូលតង់ទី ១៕

ប្រភព៖ Marca

ប្រែសម្រួលដោយ៖ វណ្ណា

Leave a Reply

Your email address will not be published. Required fields are marked *