រដ្ឋាភិបាលកម្ពុជា បង្កើតក្រុមការងាររៀបចំព្រលានយន្តហោះថ្មី

0
30

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៨ ខែ កុម្ភ: ឆ្នាំ ២០១៩ នេះ បានសម្រេចបង្កើតគណ:កម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយាន្តដ្ឋានភ្នំពេញអន្តរជាតិថ្មី ដែលមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ជាប្រធាន។

 សូមជម្រាបផងដែរថា គម្រោងនេះ មានទំហំទឹកប្រាក់ប្រមាណជាង ១​ ៥០​០​លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លើផ្ទៃដី ២៥០០ ហិកតា៕