Apple ios

តើធ្វើដូចម្ដេចទើបដឹងថា ​Iphone ឫIpad របស់អ្នកឆ្លងមេរោគ?

យើងទាំងអស់គ្នាធ្លាប់បានដឹងរួចមកហើយ Apple IOS មិនងាយនឹងឆ្លងមេរោគនោះទេ។ គួរឱ្យសោកស្តាយជាងឆ្នាំកន្លងទៅពួក Hacker បានបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅនឹងឧបករណ៍ចល័តរបស់យើង។ ត្រង់ចំណុចនេះ យើងដូចជាគ្នានអ្វីគួឲ្យភ្ញាក់ផ្អែលទេ។ ហេតុអ្វី?

យើងសាកគិតអំពីជីវិតរបស់អ្នកនៅលើ iPhone ឬក៏ iPad របស់អ្នកមើល។ រូបថតមិត្តភក្ដិ និងទំនាក់ទំនងគ្រួសារតាមរយៈទីតាំង GPS ពិតប្រាកដរបស់អ្នក អ៊ីម៉ែលរបស់អ្នកនិងប្រហែលជាច្រើនជាងនេះទៀតដែលមាននៅលើឧបករណ៍តូចៗដែលអ្នកអាចធ្វើបាន។

ចំណាំ: ប្រសិនបើទូរស័ព្ទ iPhone របស់អ្នកមានមេរោគអ្នកអាចបាត់បង់ទិន្នន័យទាំងអស់!

ការពិត អ្វីដែលគួរឱ្យខ្លាចនោះគឺថាវីរុសនៅលើ iPad ឬ iPhone របស់អ្នកអាចផ្តល់ឱ្យមនុស្សអាក្រក់នូវការប្រើប្រាស់អ៊ីនធឺណេតគ្មានដែនកំណត់។

អ្នកដែលពេញនិយមប្រើ ផលិតផលរបស់ក្រុមហ៊ុន Apple ប្រហែលជាដឹងរួចហើយថាក្រុមហ៊ុន Apple គ្រប់គ្រងប្រព័ន្ធអេកូ ដែលមានភាពតឹង សុវត្ថិភាពខ្លាំងមែនទែន។ ប្រព័ន្ធប្រតិបត្តិការ iOS ដែលដំណើរការតែលើផ្នែករឹង និងកម្មវិធីរបស់ក្រុមហ៊ុន Apple ប៉ុណ្ណោះ និងអាចរកទាញយកបានពី Apple App Store តែប៉ុណ្ណោះលុះត្រាតែឧបករណ៍របស់អ្នកត្រូវបាន “jailbroken” ។

តើ “jailbreak” ជាអ្វី? វាជាការ​វាយបំបែកប្រព័ន្ធប្រត្តិបត្តិការ IOS ដែលធ្វើឲ្យអ្នកមានសេរីភាពពេញលេញ ក្នុងការលេងកម្មវិធី​ និងធ្វើ្វអ្វីតាមដែលអ្នកចង់បាន។

មនុស្សមួយចំនួនចង់ឱ្យទូរស័ព្ទរបស់ពួកគេធ្វើការឱ្យកាន់តែច្រើន។ នៅពេលដែលអ្នកទទួលបានទូរស័ព្ទ iPhone ថ្មីដំបូង វាត្រូវបានដាក់បញ្ចូលជាមួយកម្មវិធី ដែលមានការពិបាក ដោយអ្នកមិនអាចតំឡើងកម្មវិធី និងធ្វើអ្វីតាមតម្រូវការរបស់អ្នកបាន។ ដូចច្នេះ ពួកគេក៏ចាប់ផ្ដើម Jailbreak ប្រព័ន្ធ IOS របស់ពួកគេ។

អ្នកដឹងទេ? នៅពេលទូរសព្ទ របស់បាន Jailbreak រួចហើយ គឺងាយនឹងរងគ្រោះពីការចូលលួចទិន្នន័យ និងការគម្រាមគំហែងពី Hacker បំផុត។

ប្រសិនបើអ្នកត្រូវបានគេបោកបញ្ឆោតឲ្យដំឡើងមេរោគហើយអ្នកមិនដឹងថា វាចូលលួចព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទេតើអ្នកអាចប្រាប់បានថាឧបករណ៍របស់អ្នកបានឆ្លងមេរោគយ៉ាងដូចម្តេច?

តើអ្នកដឹងយ៉ាងដូចម្តេចប្រសិនបើ iPhone ឬក៏ iPad របស់អ្នកត្រូវបានឆ្លងមេរោគ?

  • ដើម្បីឆ្លើយសំនួរទាំងពីរខាងលើ និងរកដំណោះស្រាយនៅពេលទូរសព្ទរបស់អ្នករងការឆ្លងមេរោគ ឫរងការវាយប្រហារពី​Hacker។ សូមចុចមើល វីដេអូខាងក្រោម៖


ប្រភពៈ komando

ប្រែសម្រួលដោយៈ ស៊ីណាក់