បុរសម្នាក់បានភ្លេចកន្លែងចតរថយន្តរបស់ខ្លួនរយៈពេល ២០ឆ្នាំ

0
15
Germany Car

នៅឆ្នាំ១៩៩៧ ក្នុងទីក្រុង Frankfurt ប្រទេសអាឡឺម៉ង់ បុរសម្នាក់បានរាយការណ៍ទៅកាន់ប៉ូលីសថាខ្លួនបានបាត់រថយន្ត។

២០ ឆ្នាំក្រោយមកអាជ្ញាធរក្នុងទីក្រុងបានតាមដានរថយន្ដដែលបាត់នោះដើម្បីរកឱ្យឃើញថាបុរសម្នាក់ដែលជាម្ចាស់រថយន្ដនោះបានភ្លេចកន្លែងដែលគាត់ចតរថយន្តហើយបានគិតថាវាត្រូវបានលួច។

រថយន្តនេះត្រូវបានគេរកឃើញនៅក្នុងឡានមួយក្នុងអគារឧស្សាហកម្មចាស់មួយដែលត្រូវបានបំផ្លាញ។​រថយន្ដនេះស្ថិតនៅក្នុងការវាយកំទេចលំនៅឋាន ដូច្នេះវាត្រូវបានគេរាយការណ៍មកប៉ូលីសដែលក្រោយមក​បានស៊ើបអង្កេតថានរណាជាម្ចាស់៕

ប្រភព៖ The Independent

ប្រែសម្រួលដោយ៖ វណ្ណា