Dybala នឹងមកលេងនៅក្លឹប Manchester United ?

0
6

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីនត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើមម្នាក់នៅអឺរ៉ុប។ Dybala ធ្លាប់ត្រូវបានគេមើលឃើញជាយូរមកហើយថាជាអ្នកស្នងតំណែងរបស់ Lionel Messi នៅក្នុងក្លឹប Barcelona ខណៈពេលដែលក្រុម Manchester United ក៏មានចំណាប់អារម្មណ៍ទៅលើគាត់ដែរ។ ហើយឥឡូវនេះគាត់បានសារភាពថាគាត់អាចចាកចេញពី Juventus នៅរដូវក្តៅខាងមុខនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតបារាំង តារាឆ្នើមរូបនេ បាននិយាយថា “ខ្ញុំមិនដឹងថាខ្ញុំនឹងនៅក្លឹប Juventus ទេហើយខ្ញុំមិនអាចនិយាយថាវាមិនមែនជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅ Turin នោះទេ” ។

កីឡាករមានតម្លៃខ្លួនថ្លៃជាងគេប្រចាំ Manchester United គឺ Pogba បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះបញ្ចូល Romelu Lukaku ឱ្យចូលរួមជាមួយក្រុម Manchester United នៅរដូវក្តៅនេះ ហើយគេមើលឃើញថា Pogba នឹងនាំតារាឆ្នើមរបស់ Juventus មកកាន់ Manchester United៕

ប្រែសម្រួលដោយ៖ វណ្ណា

ប្រភព៖ playingfor90.com