Vaaler

អ្នកដឹងទេ តើនណាជាអ្នករកឃើញដង្កៀបកៀបក្រដាស(Paperclip)មុនគេបង្អស់?

នៅពេលដែល Johann Vaaler បានបង្កើតដង្កៀបកៀបក្រដាសរបស់គាត់ឡើង នៅឆ្នាំ១៩០១​ គឺវាមានលក្ខណស្រដៀងគ្នា ទៅនឹងការឆ្នៃម៉ូដនៅលើសៀវភៅ។ លោក William Middlebrook ដែលមកពី Waterbury នៃរដ្ឋ Connecticut បានទទួលសិទ្ធឆ្នៃម៉ូដ នៅក្នុងឆ្នាំ ១៨៩៩។ Cornelius Brosnan មកពី Springfield នៃរដ្ឋ Massachusetts បានបង្កើតនូវដង្កៀបគៀបសៀវភៅ(Konaclip) របស់គាត់មួយដែរនៅឆ្នាំ ១៩០០។

ដូឆ្នេះ តើអ្នកណាជាអ្នកបង្កើត ដង្កៀបកៀបក្រដាស មុនដំបូងគេ?

អ្នកទាំងអស់គ្នាប្រហែលជាគិតថា លោក​ Johann Vaaler ហើយ ព្រោះគាត់បានរកឃើញ​តាំងពីមុនគេ​ គឺដើមឆ្នាំ ១៨៩៩។ តាំងពីនៅក្នុងប្រទេសណ័រវេស គាត់ទាន់ទទួលបានសិទ្ធផលិតនោះទេ។ អស់ជាច្រើនឆ្នាំកន្លងមក ទើបគាត់ទទួលបានសិទ្ធបង្កើត និងកម្មសិទ្ធបញ្ញា ពីប្រទេសអាល្លឺម៉ង់ និង សហរដ្ឋអាមេរិក។

Paperclip Johann Vaaler បានកើតនៅថ្ងៃ ១៥ ខែមីនា ឆ្នាំ ១៨៦៦ នៅក្នុង រដ្ឋ Aurskog នៃប្រទេស Norway។ គាត់ត្រូវបានគេស្គាល់ថា ជាអ្នកឆ្នៃប្រឌិតវ័យគ្មេងម្នាក់។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ផ្នែក អេឡិចត្រូនិច វិទ្យាសាស្ត្រ និងគណិតវិទ្យា។ គាត់បានជួលការិយាល័យមួយ​ផ្ទាល់ខ្លន នៅពេលដែលគាត់បានបង្កើតដង្កៀបកៀបក្រដាសនៅឆ្នាំ ១៨៩៩។

ក្រោយមក មានការឆ្នៃម៉ូដបន្ថែមទៀត ដោយរក្សានៅទ្រង់ទ្រាយដើមដដែល។ ដង្កៀបកៀបក្រដាស (Paper Clip) សព្វថ្ងៃត្រូវបានបំពេញបន្ថែម ដោយមនុស្សពីរនាក់ គឺ Owl and Gem។  double-oval clip​, The Gem ដំបូងត្រូវបានផលិតនៅដើមឆ្នាំ១៩០០ ដោយ Gem Manufacturing Ltd of England។  ដង្កៀបកៀបក្រដាស (Paperclip) ត្រូវបានគេប្រើគ្រប់ពេលវេលាទាំងអស់។

ប្រែសម្រួលដោយៈ ស៊ីណាក់

ប្រភពៈ didyouknow